ល្បិច! ចោរពង្រាយគ្រាប់សណ្ដែកពីមុខផ្ទះរបស់ស្ត្រីរូបនេះ ដើម្បីចង់ដឹងថា តើគាត់នៅផ្ទះឬអត់? - Khmerload

ល្បិច! ចោរពង្រាយគ្រាប់សណ្ដែកពីមុខផ្ទះរបស់ស្ត្រីរូបនេះ ដើម្បីចង់ដឹងថា តើគាត់នៅផ្ទះឬអត់?

https://s9.kh1.co/42/42eb28634e2b7fb61970d1637c8430ecd67f2a6f.jpg
ប្លែកៗ
 18-Aug-2021 2pm · 4 months ago

ប្រសិនបើមិនបោះសម្អាត នោះមានន័យថាម្ចាស់ផ្ទះមិននៅ។

អង់គ្លេស៖ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ស្ត្រីម្នាក់មកពីតំបន់ Tyneside នៃប្រទេសអង់គ្លេស បានចែករំលែករឿងរ៉ាវដ៏គួរឲ្យភ័យព្រួយមួយទៅលើបណ្ដាញសង្គម ដោយមានក្រុមចោរប្រើប្រាស់ល្បិចជាមួយគាត់។

អ្នកស្រី Maria Celino-Straker បានឲ្យដឹងថា នៅពេលព្រឹក គាត់បានក្រោកពីដំណេក និងបើកទ្វារផ្ទះមក ក៏ប្រទះឃើញគ្រាប់សណ្ដែកក្រហមរាយប៉ាយពីមុខផ្ទះ ដែលធ្វើឲ្យគាត់មានការងើយឆ្ងល់ជាខ្លាំង។ ដំបូងឡើយ គាត់បានគិតថា ប្រហែលជាមាននរណាម្នាក់ចង់លេងសើចជាមួយគាត់ តែក្រោយមក គាត់ក៏បាននិយាយរឿងនេះ ទៅកាន់សាច់ញាតិដែលជាអតីតប៉ូលិស ទើបដឹងថាវាជាល្បិចរបស់ក្រុមចោរប៉ុណ្ណោះ។ តួយ៉ាង ប្រសិនបើរយៈពេលពីទៅបីថ្ងៃកន្លងទៅ គ្រាប់សណ្ដែកមិនត្រូវបានបោសសម្អាត នោះមានន័យថាមិនមាននរណាម្នាក់រស់នៅក្នុងផ្ទះឡើយ ដូច្នេះក្រុមចោរនឹងធ្វើសកម្មភាពលួចតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែឮដូច្នេះ អ្នកស្រីក៏បានបោសសម្អាតយ៉ាងស្អាតឡើងវិញ និងបង្កើនការប្រុងប្រយ័ត្នជាងមុន ដោយចាក់សោទ្វារជាប់ជានិច្ច។ ហើយចំពោះការបង្ហោះរឿងរ៉ាវខាងលើនេះដែរ គឺធ្វើឡើងក្នុងគោលបំណងចង់ដាស់តឿនអ្នកដទៃទៀតឲ្យមានការប្រុងប្រយ័ត្ន និងយល់ដឹងពីល្បិចនេះផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=634,h=639,q=100/f4/f4f8f1a57e729ecee65a2d004e0948f5aa0028e3.jpg
ស្ត្រីដែលជាម្ចាស់ផ្ទះ
https://s9.kh1.co/__image/w=634,h=845,q=100/99/998a331d21fef91f2da9f9f0833a4117a44d39be.jpg
គ្រាប់សណ្ដែកដែលដាក់ពង្រាយ
Meas Chandara
D.R

អត្ថបទទាក់ទង