អបអរសាទរ! ពហុកីឡដ្ឋានជាតិមរតកតេជោ ឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យហើយ

//s9.kh1.co/2f/2f8794fc320b2a49aeac46817d8f312898e465db.jpg
កីទ្បា

 ១៨-សីហា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នៅដើមសប្តាហ៍នេះ។

CAMSOC-ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នៅដើមសប្តាហ៍នេះ ដែលនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន និងកម្ពុជា និងការផ្សាភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ

ស្ថានទូតចិនបានលើកឡើងខ្លឹមសារបន្ថែមទៀតថា «គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ហើយជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡដ្ឋានថ្មីនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ»។

ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ

គួរបញ្ជាក់ថា នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា៕

ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ

ប្រភពអត្ថបទ៖ Cambodia SEA GAMES 2023

ប្រភពរូបភាព៖ ស្ថានទូតចិនប្រចាំកម្ពុជា

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T