ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ការប្រកួតក្មវិធី Miss Cosmos World ឆ្នាំ ២០១៨ បច្ចុប្បន្ន កញ្ញា ហ្វា ហ្វា កាន់តែមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈ មិនថាទាំងការងារជាតារាម៉ូដែល ព្រមទាំងការងារថតខ្សែភាពយន្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកមកមើលរូបសម្បត្តិរបស់តារាស្រីជាគូស្នេហ៍របស់តារាចម្រៀង ចឺម រូបនេះវិញ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ហ្វេនៗតែងមានការចាប់អារម្មណ៍ និងពោលសរសើរជាហូរហែពីនាង ព្រោះគ្រប់ពេលដែល ហ្វាហ្វា បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់នានា នាងពិតជាស្រស់ស្អាត លេចធ្លោគ្រប់ពេល ជាពិសេស តាមរយៈរូបភាពថ្មីៗខាងក្រោមនេះ មហាជនក៏សរសើរមិនដាច់ពីមាត់ផងដែរ។
ដោយក្នុងនោះ ហ្វាហ្វា បានរៀបចំតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ កូនស្រីអភិជននាសម័យឧត្តុង ដែលមានជាការរចនាតុបតែងដោយគ្រឿងប្រដាប់ជារបស់ខ្មែរពិតៗ ទើបធ្វើឲ្យ តារាស្រីរូបនេះ មើលទៅពិតជាស្រីស្អាត ស្រគត់ស្រគំសមសួនដូចនារីខ្មែរជំនាន់នោះពិតៗតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
រូបភាព៖ Sp Illusion studio









