បន្ទាប់ពីឲ្យហ្វេនចាំយូរខែ ពេលនេះ Red Velvet បានចេញចម្រៀងថ្មីហើយ (មានវីដេអូ)

//s9.kh1.co/ca/caef2158d22c9509105eb8759345c67c981119ad.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

Red Velvet ត្រលប់មកវិញហើយបន្ទាប់ពីបាត់មុខយូរជាមួយអាល់ប៊ុមថ្មី!

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៦ ខែសីហា ក្រុមតារាចម្រៀងនារី Red Velvet របស់ផលិតកម្ម SM Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៦ របស់ពួកគេគឺ «Queendom» ដែលមានចំណងជើងបទចម្រៀងដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចគ្នានេះដែរ បទចម្រៀង «Queendom» រួមបញ្ចូលគ្នានូវអារម្មណ៍ នៃបទចម្រៀងរដូវក្តៅជាមួយ នឹងសារដែលបង្កើនទំនុកចិត្តនារីៗទាំងឡាយ ដោយសម្រាប់អាល់ប៊ុមមួយនេះ សមាជិកក្រុម Red Velvet ពួកគេសង្ឃឹមថាអ្នកដែលបានស្តាប់ នឹងមានអារម្មណ៍សប្បាយចិត្ត ហើយថែមទាំងបានផ្តល់កម្លាំងចិត្តទៅកាន់ពួកគេ ក្នុងកំឡុងពេលដែលជួបការលំបាកផងដែរ។

ទន្ទឹមនឹងនេះ Red Velvet នឹងប្រារព្ធការត្រលប់មកវិញជាមួយអ្នកគាំទ្រតាមរយៈការ Live ជាមួយអ្នកគាំទ្រតាមវេទិការ VLIVE នៅថ្ងៃតែមួយនៃការចេញអាល់ប៊ុមនៅម៉ោង ៨ យប់ KST(ម៉ោង ៦ល្ងាចក្នុងស្រុក)៕

សូមទស្សនាវីដេអូចម្រៀងសម្រាប់បទ «Queendom»ខាងក្រោមនេះ!

ចម្រៀងថ្មី Red Velvet
ចម្រៀងថ្មី Red Velvet
ចម្រៀងថ្មី Red Velvet
ចម្រៀងថ្មី Red Velvet
ចម្រៀងថ្មី Red Velvet
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T