ភ្នំពេញ៖ ខាន់ ជេមស៍ គឺជាតារាចម្រៀងជើងចាស់មួយរូបដែល មានភាពល្បីល្បាញខ្លាំងនៅក្នុងចំណោមតារាចម្រៀងល្បីៗផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលលោកបានប្រឡូកក្នុងវិថីសិល្បៈមិនក្រោមពីមួយទសវត្សរ៍នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រៅពីភាពជោគជ័យក្នុងវិស័យសិល្បៈមួយនេះ លោកក៏បានបន្ថែមជំនួញរកសុីជាសហក្រិនផ្នែកអចលនទ្រព្យមួយទៀត ដែលនេះធ្វើឱ្យរូបលោកស្ទើរតែគ្មានទំនេរសោះឡើយ ដោយសារមានភាពមម៉ាញឹកខ្លាំងជាមួយនឹងការងារទាំងនេះ។
ដោយឡែក ទោះបីជារវល់យ៉ាងណាថ្មីៗនេះ លោក ខាន់ ជេមស៍ ក៏បានឆ្លៀតពេលវេលាដ៏មានតម្លៃជូនប្រពន្ធមកផ្សារដើម្បីទិញម្ហូបអាហារនៅផ្សារ ដោយក្នុងលក្ខណៈយ៉ាងសាមញ្ញធម្មតា ដោយមិនប្រកាន់ថាខ្លួនគឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់អ្វីបន្តិចសោះឡើយ។
យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលបំពេញកាតព្វកិច្ចជាប្តីល្អមួយដោយក្រៅពីភាពមម៉ាញឹកក្នុងមុខជំនួញ ក៏នៅតែឆ្លៀតពេលទៅផ្សារជាមួយនឹងប្រពន្ធផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖