ក្មេងប្រុស សង្ហាជាងគេក្នុងពិភពលោក មានជីវិតដូចគេដាក់បណ្ដាសារ

//s9.kh1.co/c0/c0770e658dbaca822ab67f1b9ffa4eb4f66c2c78.png
តារា & កម្សាន្ដ

 ១៣-សីហា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ស្គាល់ទេ ក្មេងប្រុសដែលយើងតែងតែឃើញរូបរបស់គេតាមរយៈវីដេអូនៅក្នុងបណ្ដាញសង្គម ដែលមានមហាជនជាច្រើនចាប់អារម្មណ៍ព្រោះតែសម្រស់ដ៏សង្ហារបស់ Bjorn Andresen ប៉ុន្ដែខ្សែជីវិតរបស់គេមិនស្រស់ស្អាតដូចអ្វីដែលយើងឃើញនោះឡើយ។

កម្សាន្ត៖ បុរសដែលយើងតែងតែឃើញនៅក្នុងវីដេអូតាមរយៈបណ្ដាញសង្គមដែលបង្ហាញពីរូបរាងសង្ហារបស់គេ កាលពីនៅក្មេងវ័យនោះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់គេ។ បុរសសង្ហានេះមានឈ្មោះពិតថា Bjorn Andresen គេបានក្លាយជា ក្មេងប្រុសដែលមានរូបរាងសង្ហាជាគេក្នុងពិភពលោក នៅអាយុ១៦ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bjorn Andresen
Bjorn Andresen

Bjorn Andresen កើតនៅឆ្នាំ ១៩៥៥ ប្រទេសស៊ុយអែត ក្មេងប្រុសរូបនេះកើតមកជាមួយនឹងរូបរាងដ៏៏លេចធ្លោឈ្នះអស់មនុស្សប្រុសស្រីទាំងឡាយ។ គុណសម្បត្តិរបស់គេបានធ្វើឲ្យ Bjorn ក្លាយជាតារាដ៏ល្បីល្បាញភ្លាមៗ ប៉ុន្ដែផ្ទុយមកវិញ Bjorn បានចាត់ទុកថាសម្រស់របស់ខ្លួនគឺជាបណ្ដាសារដ៏អាក្រក់ក្នុងជីវិតទៅវិញ។ 

ត្រឡប់ទៅអតីតកាលវិញ តារាប្រុសរូបនេះ បានទាក់ទាញមហាជនជាខ្លាំងនៅខ្សែភាពយន្ដមួយដែលខ្លួនចូលរួមសម្ដែង បើទោះបីជាខ្លួនមិនសូវបានចេញមុខក៏ពិតមែន។ អ្នកដឹកនាំរឿងបានសរសើ Bjorn Andresen ដែលជាតួអង្គ Tadzio ដែលផុសចេញពីក្នុងរឿងប្រលោមលោកនោះដែរ។

Bjorn Andresen
Bjorn Andresen

ចាប់ពីពេលនោះមកជីវិតរបស់ Bjorn Andresen ចាប់ផ្ដើមជួបរឿងរញ៉េរញ៉ៃ ព្រោះលោកបានក្លាយជាវត្ថុដ៏ស្អាតដែលទៅណាមកណាក៏មានគេចោមរោមមើល ដោយសារតែមុខមាត់ដ៏ឥតខ្ចោះល្អលើសស្រីរបស់លោក ត្រូវបានគេសង្ស័យថា Bjorn ជាមនុស្សស្រលាញ់ភេទដូចគ្នាទៅវិញ។ រឿងកាន់តែធំនៅពេលដែលអ្នកដឹកនាំភាពយន្ដ Luchino បាននាំ Bjorn ទៅលេងក្នុង បារមួយកន្លែង Gay Bar ដែលជាកន្លែងប្រជុំទៅដោយមនុស្សប្រុសស្រលាញ់ភេទដូចគ្នានៅក្នុងថ្ងៃប្រារព្ធកម្មវិធីភាពយន្ដ។ ការជប់លៀងនោះបានធ្វើឲ្យ Bjorn ទើសទល់ជាខ្លាំងព្រោះតែ មានមនុស្សជាច្រើនសម្លឹងមករកគាត់ហាក់ដូចជាចង់ស៊ីសាច់ទាំងរស់។ ចាប់ពីពេលនោះមក គ្មានតារាណាហ៊ានចូលបារទៀតឡើយ​ ព្រោះពួកគេខ្លាចមានរឿងអាស្រូវដូច Bjorn Andresen ព្រោះសម័យនោះគេប្រកាន់ភេទណាស់។

Bjorn Andresen
Bjorn Andresen

បន្ទាប់ពីនោះមក Bjorn បានទៅធ្វើការសិល្បៈបន្ដនៅប្រទេសជប៉ុន ហើយលោកទទួលបានការអញ្ចើញជាបន្ដបន្ទាប់ បន្តែសុបិនពិតប្រាកដរបស់គេមិនមែនជាតារាសម្ដែងនោះទេ តែគឺ Bjorn ស្រលាញ់ខាងតន្ដ្រី និងចម្រៀង។ លោកបានចាប់អាជីពជាតារាចម្រៀងនិងអ្នកលេងតន្ត្រីពីពេលនោះមក ប៉ុន្ដែវាមិនបានផលល្អដូចដែលកាលដែលលោកធ្វើជាតារាសម្ដែងនោះទេ។ 

Bjorn Andresen
Bjorn Andresen

សម្រាប់ Bjorn ត្រូវគេហៅថា ក្មេងប្រុសដែលមានរូបរាងសង្ហាជាគេក្នុងពិភពលោក គ្មានអ្វីក្រៅពីបណ្ដាសារមួយនោះទេ លោកមានអារម្មណ៍ថាខ្លួនឯងជា សត្វមួយក្បាលដែលគេដាក់ក្នុងទ្រុងសម្រាប់ឲ្យគេកោតសរសើពីខាងក្រៅ។ ទោះបីកន្លងទៅជាច្រើនឆ្នាំក៏លោកនៅតែជាប់ឈ្មោះនោះដ៏ដែល។ 

លោកបានសម្រេចចិត្តបោះបង់អាជីពជាអ្នកសម្ដែង ហើយផ្លាស់ប្ដូរទីលំនៅទៅរស់នៅជាមួយសង្សាដែលចង់មានជីវិតស្ងប់សុខ គ្មានអ្នកស្គាល់ ទោះបីយ៉ាងណាក៏ដោយ បណ្ដាញសង្គមនៅតែលើកយកឈ្មោះលោកមកនិយាយជាបន្ដបន្ទាប់ លោកបាននិយាយបន្ថែមទៀតថា៖ 

វាមានអារម្មណ៍ដូចជាមនុស្សទាំងនោះមិនខ្វល់អំពីក្ដីសុបិន្តរបស់ខ្ញុំ និង អ្វីដែលជាខ្ញុំពិតប្រាកដនោះទេ

Bjorn Andresen
Bjorn Andresen និងគ្រួសាររបស់លោក
Bjorn Andresen និងគ្រួសាររបស់លោក

នៅក្នុងឆ្នាំ ១៩៨៣ Bjorn បានរៀបការជាមួយនារីម្នាក់និងមានកូន៣នាក់ ជីវិតដ៏មានសុភមង្គលរបស់ពួកគេបានបញ្ចប់នៅពេលដែលកូនប្រុសរបស់ Bjorn បានស្លាប់ភ្លាមដោយសារជម្ងឺ។ ទោះយ៉ាងណាក៏ដោយ Bjorn បានបន្ដរស់នៅជាមួយនឹងការងារជា អ្នកលេងហ្គីតានៅក្នុងវង់តន្ដ្រីមួយ និងរស់នៅជាមួយគ្រួសារក្នុងប្រទេសស៊ុយអែត។ 

Bjorn Andresen
Bjorn Andresen

អ្វីៗក៏ចាប់ផ្ដើមងើបមកវិញ រូបភាពរបស់លោកត្រូវបានចែកចាយទូទាំងបណ្ដាញសង្គមឲ្យចាប់អារម្មណ៍មកលើខ្លួនម្ដងទៀត ដោយត្រូវបានគេបង្អាប់ថា ក្មេងប្រុសសង្ហាជាងគេក្នុងពិភពលោក ឥលូវនេះក្លាយជាបុរសពុកមាត់ស្រមោមដែលបិតបាំងមុខពិត។ អ្វីដែលធ្វើឲ្យលោកគិតថា បណ្ដាសារនោះ គឺជីវិតទាំងមូលរបស់លោកត្រូវរស់នៅក្រោមស្រមោលជា​ ក្មេងប្រុសដែលមានរូបរាងសង្ហាជាគេក្នុងពិភពលោក ដែលគេមានតែសម្រស់៕ 

Bjorn Andresen
Bjorn Andresen

ប្រភព៖ Kenh14.tv

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T