មិនមែនលំៗទេ ឥទ្ធិពលក្រុម BTS សូម្បីតែ Netflix ក៏ឆ្លើយតបនឹង Jimin ថាជា King ដែរ

//s9.kh1.co/3b/3b528ebdf76dd36e90b499cddd37c08413f9d14e.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន Netflix បានឆ្លើយតបទៅនឹង Jimin សមាជិកក្រុម BTS បែបនេះ ធ្វើឲ្យARMY ចង់បានការសហការគ្នា!

កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀង BTS គឺ Jimin ពេលថ្មីៗនេះដែលបាននិយាយពី ក្រុមហ៊ុន Netflix Inc ក្នុងអំឡុងពេលសំភាសន៍ និងក្រុមហ៊ុន Netflix Inc បានឆ្លើយតបទៅនឹងពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jimin
Jimin

កាលពីម្សិលម្ងៃនេះ ក្នុងអំឡុងពេលសំភាសន៍មួយ RM បាននិយាយថា Jungkook  J-Hope និង Suga កំពុងរៀនភាសាអង់គ្លេស បន្ទាប់ពីលោកនិយាយថា Jimin មិនបានរៀនភាសាអង់គ្លេសទេ ភ្លាមៗ Jimin គ្រាន់តែឆ្លើយ ថា ៖

Netflix។

Jimin

ក្រោយមក ARMY ដែលជាអ្នកគាំទ្រ បាននាំគ្នាគិតថាចម្លើយមួយពាក្យរបស់ Jimin គឺពិតជាគួរឱ្យអស់សំណើចណាស់ ប៉ុន្តែគ្មាននរណាទាយបាននោះទេថា ក្រុមហ៊ុន Netflix នឹងឆ្លើយតបបែបនេះទេ។

ស្របគ្នានោះ អ្នកគាំទ្រម្នាក់បានបង្ហោះឃ្លីបរបស់ Jimin ដែលនិយាយអំពីក្រុមហ៊ុន Netflix ក្នុងកំឡុងពេលសំភាសន៍មួយរបស់ពួកគេ ហើយក្រុមហ៊ុន Netflix បានឆ្លើយតបទៅនឹងការបង្ហោះនោះ របស់អ្នកគាំទ្រ ដែលការឆ្លើយតបរបស់ Netflix ទទួលបានការ retweets និង Likes រាប់ពាន់។

King ខ្ញុំពិតជាមានកិត្តិយសណាស់។

Netflix 

ក្រោយមក ARMYs ប្រាប់ឱ្យ Netflix ដឹងថា ពួកគេសង្ឃឹមថានឹងមានសេវាកម្មផ្សាយ ដើម្បីបង្កើតខ្សែភាពយន្តជាមួយ BTS ខណៈពេលដែលមិនមានការបញ្ជាក់ ពីកិច្ចសហការរវាង BTS និង Netflix នៅក្នុងស្នាដៃអ្នកគាំទ្រចូលចិត្តមើលឃើញភាពឆ្លាតវៃរបស់ Jimin ត្រូវបានកត់សម្គាល់ដោយ Netflix ផងដែរ៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T