វៀតណាម៖ បុរសម្នាក់ មកពីប្រទេសវៀតណាម បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដែលរូបគាត់បានអង្គុយឡាយ រាប់គ្រាប់អង្កររហូតដល់ដឹងចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសខាងលើ បានអង្គុយម្នាក់ឯង ដោយមានអង្ករមួយថាសពីមុខ និងរាប់ម្ដងមួយគ្រាប់ៗ ខណៈមានអ្នកកំពុងទស្សនាតាមរយៈការឡាយចំនួនជាង៦,០០០នាក់ឯណោះ។ ទន្ទឹមនឹងនេះដែរ មានអ្នកទស្សនាមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា ពួកគេមានអារម្មណ៍ហត់នឿយជំនួស ដោយសារតែការរាប់គ្រាប់អង្ករពិតជាមានភាពធុញទ្រាន់ណាស់ និងយូរម៉ោង តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេបានលើកទឹកចិត្តឲ្យបន្ដរាប់ទៀតផងដែរ។
យ៉ាងណាមិញ ក្រោយពីខិតខំព្យាយាម និងអត់ធ្មត់ ហើយចំណាយពេលជាច្រើនម៉ោងរួចមក ទីបំផុតក៏បានដឹងចំនួនគ្រាប់អង្ករ ដែលមានចំនួន៥១,៣៤៨គ្រាប់។ ចំពោះវីដេអូឃ្លីបខ្លីមួយ ត្រូវបានគេកាត់និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម Tik Tok ដោយទទួលបានអ្នកចុចចូលទស្សនា២លានដងឯណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖



@thanhkeoo Xin lỗi anh chỉ là người đếm gạo. Liệu đêm nay anh sẽ đếm được tổng số hạt gạo không 😢😢😢 ##xuhuong
♬ nhạc nền - THÁNH_KẸO🍭🍭🍭 - THÁNH KẸO
ប្រភព: khaosod / Tik Tok