ប្ដូរម៉ូតសក់ប្លែក CL គ្រាន់តែកាត់សក់ភ្លាម បង្ហោះរូប២ដងភ្លាមៗ ផ្អើលហ្វេនចុចមើលមិនចង់ទាន់

//s9.kh1.co/b8/b88024dfde340b4b1630c1f00157d996536e5d35.png
តារា & កម្សាន្ដ

 ០៤-សីហា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

អតីតសមាជិកក្រុម 2NE1 CL មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ នាងបង្ហាញខ្លួនលើកណាក៏ញាក់សាច់ដែរ។ មុននេះបន្ដិច CL បានបង្ហោះរូបបន្ទាប់ពីខ្លួនប្ដូរម៉ូតសក់ថ្មីៗ មិនតែប៉ុណ្ណោះ ថែមទាំងបង្ហោះរូបដល់ទៅ ២ដងផ្ទួនៗ ធ្វើឲ្យហ្វេនៗចុចមើលមិនចង់ទាន់។

កូរ៉េ៖ តារារ៉េបដែលជាអតីតសមាជិកក្រុមចម្រៀង 2NE1 ដ៏មានឥទ្ធិពលក្នុងវិស័យ Kpop CL ដែលឈ្មោះពេញរបស់នាងគឺ Lee Chae Rin ។ ថ្វីត្បិតតែនាងបានចាកចេញពីផលិតកម្ម YG Entertainment ក៏ពិតមែន ប៉ុន្ដែប្រជាប្រិយភាពរបស់ CL កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL 
CL 

តារារ៉េបរូបនេះ មានទេពកោសល្យខាងផ្នែកតន្ត្រីយ៉ាងជំនាញ បទចម្រៀងរបស់នាង តែងតែទទួលបានការគាំទ្រពីសំណាក់ហ្វេនទូទាំងពិភពលោក។ ជាពិសេស CL គឺជាតារាស្រីដែលអស្ចារ្យម្នាក់ នាងតែងតែហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ទាំងការស្លៀកពាក់ តែងខ្លួនបែបស្ទាយ៍ប្លែកៗ។ 

CL 
CL 

អ្នកចម្រៀងវ័យ ៣០ឆ្នាំរូបនេះ ក្រោយពីនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរស័ព្ទមួយគឺ Weverse ដែលជាកម្មវិធីសម្រាប់អ្នកគាំទ្រអាចមានការទាក់ទងគ្នាកាន់តែជិតស្និតជាមួយអាលដលរបស់ខ្លួន CL តែងតែបង្ហោះរូបរបស់នាងឲ្យហ្វេនៗបានឃើញជាបន្ដបន្ទាប់។ 

CL 
CL 

ថ្មីៗនេះ CL បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ជាមួយនឹងម៉ូតសក់ថ្មីរបស់នាង មិនតែប៉ុណ្ណោះនាងបានបង្ហោះរូប ២ដងផ្ទួនៗគ្នាដែលគួរឲ្យចាប់អារម្មណ៍មែនទែន។ CL បានបង្ហាញមុខជាមួយនឹងសក់ខ្លីប្រាស់ស្មាលាបពណ៌មាស ដែលសម្រស់របស់នាងមើលទៅទាក់ទាញមិនធម្មតា៕ 

រូបទី១ របស់ CL ដែលបង្ហោះក្នុងកម្មវិធី Weverse 
រូបទី១ របស់ CL ដែលបង្ហោះក្នុងកម្មវិធី Weverse 
រូបទី២ របស់ CL ដែលបង្ហោះក្នុងកម្មវិធី Weverse
រូបទី២ របស់ CL ដែលបង្ហោះក្នុងកម្មវិធី Weverse
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T