កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១ ខែសីហា នេះ កម្មវិធី Weibo បានប្រកាសថា ពួកគេបានបិទគណនីចំនួន ១០៨ និងក្រុមចំនួន ៧៨៩ ហើយ គឺសម្រាប់គណនី ដែលរំលោភគោលការណ៍ណែនាំ សហគមន៍របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមបញ្ជីដែលបានបង្ហាញ គណនី Weibo ដែលបានបង្កើនការការពារ Kris Wu សហគមន៍អ្នកគាំទ្ររបស់លោក ត្រូវបានលុបចោល ឬព្យួរ ចំណែក Kris Wu និងគណនីផ្លូវការរបស់ផលិតកម្មរបស់លោក ក៏ត្រូវបានលុបចោល ហើយមិនអាចចូលប្រើបាននៅលើ Weibo ទៀតទេ។
នៅក្នុងព័ត៌មាន ដែលទាក់ទងនឹងបទចម្រៀងរបស់ Kris Wu ភាគច្រើន គឺត្រូវបានគេទុកចោល នៅលើគេហទំព័រស្ទ្រីមតន្ត្រីផងដែរ លើកលែងតែបទចម្រៀង ២ ឬ ៣ បទ ដែលនៅសល់របស់លោក មិនអាចចូលប្រើបានទៀតទេ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ តារាប្រុសរូបនេះ មានរឿងចម្រូងចម្រាសមួយបានកើតឡើង ដែលទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ ទន្ទឹមនឹងនេះដែរ Kris Wu ត្រូវបាន ឃុំខ្លួនដោយប៉ូលីស សម្រាប់ការចោទប្រកាន់រំលោភផ្លូវភេទនេះផងដែរ៕
ប្រភព : Allkpop