កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David និង ភរិយា Victoria Beckham បានទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពី បានចែករំលែករូបថត ក្នុងយុវវ័យរបស់ពួកគេ ជាមួយគ្នា ម្តងទៀត នៅថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី ២៦ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរូបថត ដែលត្រូវបានចែករំលែក ដោយអតីតកីឡាករបាល់ទាត់រូបនេះ បានបង្ហាញ ពេលដែលរូបលោកកំពុងពាក់អាវ Chicago Bulls និងមួក New York Yankees ខណៈដែល Victoria ឱបដៃជុំវិញករបស់ស្វាមីនាង។ ក្នុងនោះដែរ David បានសរសេររៀបរាប់ ជាមួយនឹងនិមិត្តសញ្ញាបេះដូង ថា «ថ្ងៃនេះគម្រប់ ២៦ ឆ្នាំហើយ ខ្ញុំស្រលាញ់អ្នក» ។

បន្ថែមពីលើនេះ នៅលើទំព័រ Instagram ផ្ទាល់ខ្លួន David ក៏បានបង្ហោះរូបថតគូស្វាមីភរិយាប៉ុន្មានសន្លឹក និងបានសរសេរថា «កាលពី ២៦ ឆ្នាំមុន អ្នកបាននិយាយថា យល់ព្រម។ រីករាយខួបរៀបការ និងអរគុណដែលផ្តល់ឱ្យខ្ញុំ នូវកូនៗដ៏ស្រស់ស្អាត និងកសាងជីវិតជាមួយគ្នា។ ខ្ញុំស្រឡាញ់អ្នក អ្នកស្រី Beckham» ។

David Beckham និង Victoria បានរៀបការនៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩៩៩ នៅ Luttrellstown Castle នៅជិត Dublin ប្រទេសអៀរឡង់។ ពិធីមង្គលការរបស់ពួកគេ ត្រូវបានចូលរួមដោយសមាជិកក្រុម Spice Girls ក៏ដូចជាមិត្តរួមក្រុម Manchester United មួយចំនួនរបស់ Beckham ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









