កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry បានចេញមកវិស្សមកាល នៅ Capri ប្រទេសអ៊ីតាលី ជាមួយកូនស្រី Daisy អាយុជិត ៥ ឆ្នាំ និង មិត្តភក្តិកាលពីចុងសប្តាហ៍មុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Katy Perry បានចេះមកកម្សាន្ត ដោយបានហាលថ្ងៃលើទូក ក្នុងឈុតប៊ីគីនីយ៉ាងទាក់ទាញ។ នាងឆ្លៀតពេលសម្រាកលំហែកាយ បន្ទាប់ពីបញ្ចប់ដំណើរ ប្រគំតន្រ្តីនៅអូស្ត្រាលី កាលពីចុងខែមិថុនា។

តារាចម្រៀងស្រីរូបនេះ ត្រូវបានគេឃើញ ពកូនស្រីឈ្មោះ Daisy Dove នៅក្នុងដៃ។ Daisy គឺជាកូនដំបូងរបស់ Katy ជាមួយនឹង អតីតគូស្នេហ៍ Orlando Bloom ។

យ៉ាងណាមិញ នៅពេលដែលពួកគេ បានប្រកាសពីការបែកបាក់គ្នា កាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ Katy និង Orlando បាននិយាយថា ពួកគេបានផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេ ទៅជាការចិញ្ចឹមកូនជាមួយគ្នា ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ អ្នកតំណាងម្នាក់បានចែករំលែក ជាមួយប្រព័ន្ធផ្សព្វផ្សាយថា ពួកគេនឹងបន្តបង្ហាញខ្លួនរួមគ្នាជាគ្រួសារមួយ ពីព្រោះអាទិភាពបច្ចុប្បន្ន និងអនាគតរបស់ពួកគេ គឺចិញ្ចឹមកូនស្រីអាយុ ៤ ឆ្នាំ Daisy Dove ដោយក្តីស្រឡាញ់ ស្ថិរភាព និងការគោរព ។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









