រឿងអាស្រូវមិនទាន់ចប់ Kris Wu ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវ

//s9.kh1.co/3f/3fca459dc3807f545c0e22e0fb4c118ea74e18f4.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រឿងរ៉ាវបានបញ្ចប់ហើយមែន បានជា​Kris Wu បង្ហាញខ្លួនហាក់ស្រស់ស្រាយបែបនេះ។

ចិន​​៖ ជាការពិណាស់ រឿងអាស្រូវផ្លូវភេទរបស់ Kris Wu  បានក្លាយជារឿងអាស្រូវធំបំផុតនៅឆ្នាំនេះនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ដោយរាល់ចលនារបស់តួអង្គដែលពាក់ព័ន្ធត្រូវបានតាមដានដោយប្រព័ន្ធផ្សព្វផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចនិយាយបានថាបន្ទាប់ពីរឿងអាស្រូវនេះKris Wu ច្បាស់ជាបាត់បង់អាជីពកំពូលដែលលោកមាននៅក្នុងដៃ ដោយឱកាសសម្រាប់អ្នកចំរៀងប្រុសមួយរូបនេះក្នុងការប្រែក្លាយស្ថានការណ៍គឺមានភាពផុយស្ដើងបំផុត ព្រោះឥឡូវនេះម៉ាកនិងក្រុមការងារផលិតខ្សែភាពយន្តទាំងអស់បានបដិសេដ Kris Wu ដូចជាអំពើអាក្រក់ទៅហើយ។

ដោយឡែក ទោះជាត្រូវជួបរឿងអាស្រូវអាក្រក់យ៉ាងណាក៏ Kris Wu ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវ ជាមួយនឹងការស្លៀកសំលៀកបំពាក់ធម្មតាៗ អាវយឺត និង ខោខ្លី ប៉ុន្តែលោកហាក់រួសរាយរាក់ទាក់ថែមទាំងលើកដៃស្វាគមន៍អ្នកដំណើរដែលឆ្លងកាត់លោកផងដែរ ។ 

យ៉ាងណាមិញ បើយោងតាមប្រភពជាច្រើននៅលើពិភពលោក ដោយមើលទៅលើអារម្មណ៍សប្បាយរីករាយរបស់ Kris Wu និង Meizhu វាអាចទៅរួចដែលថាអ្នកទាំងពីរបានបញ្ចប់ការផ្សះផ្សារឿងអាស្រូវបានបិទជាផ្លូវការហើយ។ ប៉ុន្ដែទោះយ៉ាងណា នេះនៅតែជាពាក្យចចាមអារាមដែលមិនអាចបញ្ជាក់បាននៅឡើយ ៕

សូមទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T