កូរ៉េ៖ តារា Mukbang ដ៏ល្បីល្បាញរបស់កូរ៉េម្នាក់ Yang Soobin ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនតាមរយៈការបង្ហាញសកម្មភាពញុំាអាហារឆ្ងាញ់ៗនៅក្នុងបណ្ដាញសង្គម។ តារាស្រីនេះ មានអ្នកតាមដានបណ្ដាញសង្គមនាងជាច្រើនរហូតដល់ជិត ៥លាននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តែទោះជាទទួលបានការស្រលាញ់ចូលចិត្តពីមហាជនយ៉ាងណាក្ដី Soobin នៅតែមិនមានភាពជឿជាក់លើរូបរាងរបស់នាងនោះទេ ព្រោះនាងមានមាឌធំទម្ងន់ដល់ទៅ ១៣៨គីឡូក្រាម។ នៅក្នុងជីវិតពិតរបស់នាង គឺនាងតែងតែទទួលបានការសើចចម្អក មើលងាយពីមនុស្សជុំវិញខ្លួនជានិច្ច។

ក្រោយមក Soobin បានសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯង ដោយព្យាយាមហាត់ប្រាណនិងញុំាអាហារដែលមានកាឡូរីទាប។ កន្លងអស់រយៈពេល៣ឆ្នាំ ការព្យាយាមរបស់នាងបានផ្ដល់ការតបស្នងមកវិញគឺ Soobin បានស្រករហូតដល់ទៅ ៥៥គីឡូក្រាម គឺនៅក្នុងឆ្នាំ ២០២១នេះ នាងមានទម្ងន់ត្រឹមតែ ៨៣គីឡូក្រាម តែប៉ុណ្ណោះ។

តារាស្រីវ័យ ២៦ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនស្ងើចសរសើនៅការតាំងចិត្តនិងការខិតខំព្យាយាម ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ទោះបី Soobin កំពុងតែបន្ដការសម្រកទៀតក្ដី ក៏នាងមិនបោះបង់ការធ្វើវីដេអូបង្ហាញសកម្មភាពញុំាអាហារឆ្ងាញ់ៗរបស់នាងនោះដែរ នេះបញ្ជាក់ឲ្យឃើញថា ការព្យាយាមគង់បានសម្រេច និងធ្វើអ្វីមួយកុំបោះបង់ពាក់កណ្ដាលទី ត្រូវគិតថាហេតុអ្វីយើងចាប់ផ្ដើមធ្វើវា៕


