វឌ្ឍនភាព ការស្ថាបនាផ្លូវ ៣៤ខ្សែ ក្រុងព្រះសីហនុ រយៈពេល ៥៥៩ថ្ងៃ សម្រេចលទ្ធផលស្ទើរតែ ១០០% - Khmerload

វឌ្ឍនភាព ការស្ថាបនាផ្លូវ ៣៤ខ្សែ ក្រុងព្រះសីហនុ រយៈពេល ៥៥៩ថ្ងៃ សម្រេចលទ្ធផលស្ទើរតែ ១០០%

https://s9.kh1.co/90/9026678f7a24ec2bcfe71a9f0ab5742dedfd627a.jpg
ប្រលោមលោក & អប់រំ
 26-Jul-2021 2pm · 4 months ago

វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋាន កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានរយៈពេល ៥៥៩ថ្ងៃសម្រេចលទ្ធផលស្ទើរតែ ១០០ភាគរយ។

https://s9.kh1.co/__image/w=650,h=433,q=100/ff/ff96192d5669d9f4799fac02c79e39486158c572.jpg

ព្រះសីហនុ៖ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋាន កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានរយៈពេល ៥៥៩ថ្ងៃសម្រេចលទ្ធផលស្ទើរតែ ១០០ភាគរយ។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្រកាសព័ត៌មានខាងលើបន្តឱ្យដឹងថា វឌ្ឍនភាពស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុដូចខាងក្រោម៖

-ការងារកម្រាលផ្លូវបេតុង ការងារដំឡើងលូទឹកភ្លៀងនិងទឹកកខ្វក់ ការងារដំឡើងលូរណប ការងារអ៊ុតកៅស៊ូ ការងាររៀបខឿនចិញ្ចើមផ្លូវ ការងារចិញ្ចើមផ្លូវសាធារណៈ ការងារគំនូសចរាចរណ៍ ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើ និងការងារស្ថាបនាផ្ទាំងអក្សរ «ខ្មែរធ្វើ» បានសម្រេចបាន ១០០ភាគរយ។

https://s9.kh1.co/__image/w=650,h=434,q=100/c8/c81c8f744f786785a3b63abd13f0f36d3de5249a.jpg

-ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ សម្រេចបាន ៨៤ភាគរយ ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦៧ភាគរយ នៅសល់ការងារភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញខ្សែអុបទិកជាមួយកាមេរ៉ា និងការងារស្ថាបនាបន្ទប់ទឹកសាធារណៈចំនួន ៩ទីតាំង សម្រេចបាន ៩៥ភាគរយ ក្នុងនោះមាន ៥ទីតាំងសម្រេចបាន ១០០ភាគរយ។

ជាមួយគ្នានេះ​ ការងារស្ថាបនារង្វង់មូល និងបដិមាទាំង៣ ក្នុងនោះរង្វង់មូល និងបដិមាចំនួន២ បានបញ្ចប់ការដំឡើងរួចរាល់ គឺរង្វង់មូលព្រះសិវៈ និងរង្វង់មូលសីហរាជមុខបី ដោយឡែករង្វង់មូលព្រះថោងនាងនាគ សម្រេចបាន ៩០ភាគរយ

https://s9.kh1.co/__image/w=650,h=488,q=100/5c/5c57b8126d1236109ae439323c740de7fbe8b290.jpg

បើតាមសេចក្ដីប្រកាសព័ត៌ដដែលបានបន្តទៀតថា ក្នុងដំណើរការអនុវត្តគម្រោងខាងលើ គ.អ.ឆ.ក. បានចូលរួមកែលម្អឆ្នេរ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមចាំបាច់ដូចខាងក្រោម៖

-ស្ថាបនាផ្លូវអាទិភាពថ្មីចំនួន ៣ខ្សែទៀត ដែលមាន ២គន្លងរថយន្ត និង២គន្លងទោចក្រយានយន្ត រួមមាន៖ ផ្លូវលេខ៨១៨៨ ប្រវែង ៨០៩ម៉ែត្រ ផ្លូវលេខ៨០១ ប្រវែង ៩៥៦ម៉ែត្រ និងផ្លូវលេខ៨០៦ ប្រវែង ៧២៨ម៉ែត្រ។ ដូចនេះ ខ្សែផ្លូវសរុបចំនួន ៣៧ខ្សែ ប្រវែងសរុប ៨៤,០៦៥ម៉ែត្រ រួមមាន ៖ មហាវិថីចំនួន ៣ខ្សែ វិថីចំនួន ១៧ខ្សែ និងអនុវិថីចំនួន១៧ខ្សែ។

https://s9.kh1.co/__image/w=650,h=366,q=100/26/26f4c51ae9d4097cc3577cd3af67936c708596e0.jpg

-ស្ថាបនា និងជួសជួលពង្រីកស្ពានថានថ្មីចំនួន ៨ទីតាំង មានប្រវែងសរុប ២៧២ម៉ែត្រ រួមមាន៖ ស្ពានសែនត្រជាក់ចិត្ត ប្រវែង ៤៥ម៉ែត្រ ស្ពានព្រែកទប់ ប្រវែង ៣០ម៉ែត្រ ស្ពានព្រះសិវៈប្រវែង ៥០ម៉ែត្រ ស្ពានព្រះថោងប្រវែង ៣០ម៉ែត្រ ស្ពានទី១ វិថីសែនជ័យប្រវែង ១២ម៉ែត្រ, ស្ពានទី២ វិថីសែនជ័យប្រវែង ១៥ម៉ែត្រ ស្ពានទី៣ វិថីសែនជ័យប្រវែង ៤៥ម៉ែត្រ និងស្ពានសែនជ័យប្រវែង ៤៥ម៉ែត្រ។

https://s9.kh1.co/__image/w=650,h=385,q=100/b2/b2d1ed021a0d2c333b11185ff1150a7387fe7270.jpg

-រៀបចំកែលម្អឆ្នេរសមុទ្រប្រវែង ១៨,៨៧៤ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាម ឱ្យមានសោភ័ណភាពឡើងវិញ ដោយបានបើកឆ្នេរសមុទ្រចំនួន ៣ទីតាំង រួមមាន៖ ឆ្នេរពយតាមូង ប្រវែង ១,០៣៤ម៉ែត្រ ឆ្នេរពយអូរឈើទាលប្រវែង ២៥០ម៉ែត្រ និងឆ្នេរពយជំទាវម៉ៅប្រវែង ១,៨៥០ម៉ែត្រ និងមានការស្ថាបនាកន្លែងទាក់ទាញជាច្រើនទៀត៕

https://s9.kh1.co/__image/w=650,h=462,q=100/20/208ae4348793c316e6bd963585e961c54fab2192.jpg
https://s9.kh1.co/__image/w=650,h=411,q=100/3f/3fd083ba62d0f02f0a41e770662e0c9a1b1d2101.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង