ឆ្ងល់ទេ? តើហេតុអ្វីស្រីមេម៉ាយ ក្រោយលែងលះហើយ តែងបានប្តីក្រោយ​ សុទ្ធតែកម្លោះ? - Khmerload

ឆ្ងល់ទេ? តើហេតុអ្វីស្រីមេម៉ាយ ក្រោយលែងលះហើយ តែងបានប្តីក្រោយ​ សុទ្ធតែកម្លោះ?

https://s9.kh1.co/73/73f2709e9611b1208ee4b56e04bb4b9bbb5e3ce3.jpg
យល់ដឹង
 14-Jul-2021 4pm · 6 months ago

បើតាមការសង្កេតមើលឃើញថា មនុស្សស្រីមេម៉ាយភាគច្រើន ក្រោយពេលដែលលែងលះគ្នាហើយ គឺតែងតែបានប្តីក្រោយជាកម្លោះ ដូច្នេះ ទាំងនេះហើយដែលជាមូលហេតុ ដែលធ្វើឱ្យពួកគេបានប្តីក្រោយជាកម្លោះ។

យល់ដឹង៖ មានមនុស្សស្រីមេម៉ាយមួយចំនួន ក្រោយពេលដែលមានការលែងលះហើយ គេតែងតែសង្កេតមើលឃើញថា មនុស្សស្រីមេម៉ាយភាគច្រើន នៅពេលដែលបានប្តីក្រោយ គឺសុទ្ធតែជាកម្លោះ ហេតុនេះហើយ ទើបវាក្លាយទៅជាចម្ងល់មួយ ដែលមានមនុស្សមួយចំនួន តែងតែមានការឆ្ងល់។

វាជាការពិត ដែលមនុស្សស្រីមេម៉ាយភាគច្រើន នាពេលសព្វថ្ងែនេះ ឱ្យតែរៀបការម្តងទៀត គឺពួកគេ តែងតែរៀបការជាមួយនឹងមនុស្សប្រុសកម្លោះ ម្យ៉ាងវិញ វាអាចនឹងមកពីមូលហេតុ ពិសេសមួយចំនួន របស់ស្រីមេម៉ាយហើយ ទើបធ្វើឱ្យស្រីមេម៉ាយភាគច្រើន ពេលដែលរៀបការថ្មី គឺសុទ្ធតែបានប្តីកម្លោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើហេតុអ្វី បានជាមេម៉ាយក្រោយលែងលះហើយ តែងបានប្តីក្រោយ​ សុទ្ធតែកម្លោះ?

១. មកពីពួកគេជាមនុស្សស្រីដែលមានចរិតចាស់ទុំ

https://s9.kh1.co/__image/w=630,h=350,q=100/ee/eec49e513cf9b1dd26262aea247e63ec5fea18ac.jpg
រូបតំណាង

ពិតណាស់ មនុស្សស្រីមេម៉ាយ ក្រោយពេលដែលលែងលះហើយ ភាគច្រើន តែងតែបានប្តីថ្មី គឺសុទ្ធតែជាកម្លោះ ដោយសារតែស្រីមេម៉ាយ ច្រើនតែជាមនុស្សស្រី ដែលមានភាពចាស់ទុំនៅក្នុងខ្លួន ម្យ៉ាងវិញ ភាពចាស់ទុំរបស់មនុស្សស្រី នេះហើយ គឺជាភាពទាក់ទាញ ដល់ប្រុសកម្លោះៗជាច្រើន បើទោះបីជា មនុស្សស្រីមេម៉ាយជាមនុស្សដែលធ្លាប់ឆ្លងកាត់ការរៀបការ រួចហើយក៏ដោយ ​ក៏ស្រីមេម៉ាយ អាចទាក់ទាញចិត្តដល់មនុស្សប្រុស បានគ្រប់វ័យទៀតផង។

២.គិតថា ងាយស្រួលនឹងចុះសម្រុងគ្នា

https://s9.kh1.co/__image/w=650,h=409,q=100/fa/fa54cdfca548d63eefb385f15403903c6a4a1845.jpg
រូបតំណាង

មនុស្សស្រីដែលធ្លាប់ឆ្លងកាត់ ការរៀបការហើយម្តង គឺពួកគេ ពិតជាបានដឹង យ៉ាងច្បាស់ហើយថា ជីវិតអាពាហ៍ពិពាហ៍ វានឹងត្រូវជួបនូវបញ្ហាអ្វីខ្លះ ហេតុនេះហើយ មនុស្សស្រីដែលរៀបការបានប្តីកម្លោះ គឺដោយសារតែពួកគេ មានការគិតថា ពួកគេងាយនឹងចុះសម្រុងគ្នា បានយ៉ាងលឿន ម្យ៉ាងវិញការយកប្រុសកម្លោះ ធ្វើជាប្តីវាក៏ធ្វើឱ្យស្រីមេម៉ាយ មានភាពងាយស្រួល ក្នុងការឱ្យប្តីស្តាប់ និងធ្វើតាមនូវ​ អ្វីដែលគេនិយាយផងដែរ។

៣. ពួកគេជាមនុស្សស្រីដែលមានភាពឯករាជ្យខ្លាំង

https://s9.kh1.co/__image/w=650,h=435,q=100/54/542a72300180ba73da62ecef3341d6cdeb24cea0.jpg
រូបតំណាង

មនុស្សស្រី បើទោះបីជាមេម៉ាយក៏ដោយ ឱ្យតែពួកគេ ជាមនុស្សស្រី ដែលមានភាពឯករាជ្យ នឹងពូកែខ្លាំង គឺពួកគេ នឹងអាចទាក់ទាញចិត្ត ដល់មនុស្សប្រុសកម្លោះៗ បានយ៉ាងច្រើន ម្យ៉ាងវិញ មនុស្សប្រុសកម្លោះទាំងនោះ គឺសុទ្ធសឹងតែជាមនុស្សប្រុស ដែលមានចំណេះដឹង ក៏ដូចជាមនុស្ស ដែលមានអត្តចរិតល្អ ទៀតផង ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រីមេម៉ាយជាច្រើន តែងសម្រេចចិត្ត ជ្រើសយកប្តីថ្មីជាកម្លោះ៕

ប្រភពbonobology.com

Kong Sokmetheany
T.N

អត្ថបទទាក់ទង