កុំឲ្យគេបោកបាន នេះជារបៀបមើល របស់Top Grade និងរបស់VIP ខុសគ្នាត្រង់ណា?

//s9.kh1.co/86/864ad20e51d0f4a0cb95ccb5d106778091ef502b.jpg
យល់ដឹង

 ១៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចំណុចនៃភាពខុសគ្នាខាងក្រោមនេះហើយ ដែលវាអាចបញ្ជាក់បានថា របស់Top Grade និងរបស់VIP មានលក្ខណៈខុសគ្នាត្រង់ចំណុចណាខ្លះ ជៀសវាង មានការទិញផលិតផលខុស។

យល់ដឹង៖ អ្នកទាំងអស់គ្នាធ្លាប់មានចម្ងល់ដែរឬទេ ថាតើផលិតផលណា ដែលជារបស់Top Grade ឬក៏ជារបស់VIPនោះ? ដូច្នេះហើយ ខាងក្រោមនេះ គឺជាអ្វីដែលអាចធ្វើឱ្យអ្នកទាំងអស់គ្នា បានស្វែងយល់ និងអាចសម្គាល់ បានយ៉ាងច្បាស់ថា របស់ណាដែលជារបស់Top Grade និងរបស់ណាជារបស់VIP

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពខុសគ្នារវាងរបស់Top Grade និងVIP៖

១. សម្គាល់ទៅលើម៉ាកប៊្រេន

រូបតំណាង
រូបតំណាង

ការមើលទៅលើភាពខុសគ្នា រវាងរបស់Top Grade និងរបស់VIP នោះ គឺអ្នកទាំងអស់គ្នា អាចសង្កេតមើលទៅលើម៉ាកប្រ៊េនរបស់ផលិតផលបាន ព្រោះម៉ាក់ប៊្រនពិតប្រាកដ ដែលយកមកពីកន្លែង​ ដែលផលិតដោយផ្ទាល់នោះ ភាគច្រើន គឺគេមិនអនុញ្ញាតិ្ត ឱ្យមានរបស់Top Grade ចេញលក់នៅលើទីផ្សារសេរីបានឡើយ ហេតុនេះហើយ ជំហានដំបូង អ្នកទាំងអស់គ្នាអាចមើលទៅលើម៉ាកប៊្រនបានថា តើម៉ាកប្រ៊េនណា ដែល មានលក់នៅលើទីផ្សារ ច្រើនជាងគេ​ហើយត្រូវបានគេអនុញ្ញាតិ ឱ្យមានការលក់នៅលើទីផ្សារសេរីនោះ។

២. សម្គាល់ទៅលើលេខកូដ

រូបតំណាង
រូបតំណាង

គ្រប់ផលិតផលទាំងអស់ គឺតែងតែភ្ជាប់មកជាមួយនឹងតម្លៃ និងមានលេខកូដស្រាប់ នៅលើផលិតផល ដូច្នេះហើយចំពោះរបស់Top Grade និងVIP វាខុសគ្នាត្រង់ថា របស់Top Grade គឺយើងមិនអាចស្កេនលេខកូដ ចូលនៅលើវេបសាយបានទេ ដោយឡែកចំពោះរបស់VIP ឬហៅថាជារបស់ហ្សីន គឺអាចយើងអាចស្កេនលេខកូដ បាន លើវេបសាយ ដែលវានឹងបង្ហាញពីរូបរាង នៃផលិតផលនោះ ក៏ដូចជាមានទាំងតម្លៃ និងឈ្មោះម៉ាកប៊្រេន នៃផលិតផលនោះ ទៀតផង។

៣. សម្គាល់ទៅលើគុណភាពនៃផលិតផល

រូបតំណាង
រូបតំណាង

រាល់ផលិតផលដែលជាVIP ឬជាផលិតផលហ្សីន គឺតែងតែជាផលិតផល ដែលមានគុណភាពខ្ពស់ ខុសពីផលិតផលដែលជាTop Grade ព្រោះរាល់ផលិតផលTop Grade នីមួយៗ វាមិនមានគុណភាពល្អ ដូចជាផលិតផល ដែលជាVIP ទេ ហេតុនេះហើយ អ្នកអាចមើលឃើញ ពីគុណភាពរបស់វាបាន តាមរយៈសាច់ក្រណាត់ ឬស្នាមដេរ នៃផលិតផលនោះ ដែលវានឹងបង្ហាញពីភាពខុសគ្នា យ៉ាងខ្លាំង នៃផលិតផលទាំងពីរនោះ៕

ប្រភពfttgrade.blogspot.com

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T