មនុស្សស្រីងាយនឹង ចាញ់បោកមនុស្សប្រុសបំផុត ដោយសារតែពាក្យសម្តីផ្អែមល្ហែមទាំងនេះ

//s9.kh1.co/0b/0bb50d0a7fc7e365b06d16bad5f8a1d95b39de75.jpg
យល់ដឹង

 ១២-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មានមនុស្សស្រីជាច្រើន តែងតែចាញ់បោកមនុស្សប្រុស ដោយសារតែពាក្យសម្តីផ្អែមល្ហែមទាំងនេះ ដូច្នេះហើយ មនុស្សស្រីគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងមានការស្តាយក្រោយ។

ស្នេហា៖ បើទោះបីជាមនុស្សស្រី បានដឹងហើយថា ការស្រលាញ់ពិតប្រាករបស់មនុស្សប្រុស គឺមិនអាចបង្ហាញ ត្រឹមរយៈពាក្យសម្តីបានឡើយ ប៉ុន្តែមានមនុសស្រីជាច្រើន នៅតែចាញ់បោកមនុស្សប្រុស ដោយសារតែពាក្យសម្តីដ៏ផ្អែមល្ហែម ហេតុនេះហើយ មនុស្សស្រីគ្រប់រូប គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលមានការពិបាកបន្តិច ក្នុងការដែលឱ្យមនុស្សស្រី មិនអាចជឿពាក្យសម្តី របស់មនុស្សប្រុសដែលពួកគេស្រលាញ់ ដោយសារតែមានការទុកចិត្ត ដូច្នេះហើយ មនុស្សស្រីត្រូវតែដឹងថា ពាក្យសម្តីផ្អែមល្ហែម ដែលបង្ហាញ នៅខាងក្រោមនេះ ប្រសិនបើគេមិនបានបង្ហាញ ឱ្យអ្នកឃើញ តាមរយៈទង្វើទេនោះ ដាច់ខាតកុំលង់ជឿគេឱ្យសោះ។

មនុស្សស្រីងាយនឹងចាញ់បោកមនុស្សប្រុសបំផុត ដោយសារតែពាក្យសម្តីផ្អែមល្ហែមទាំងនេះ៖

១. ''បងសន្យា''

រូបតំណាង
រូបតំណាង

ការសន្យរបស់មនុស្សប្រុស ភាគច្រើនមនុស្សស្រីប្រាកដជាធ្លាប់បានលឺរួច ឬលឺច្រើនរាប់មិនអស់ទៅហើយ ព្រោះថាពាក្យសន្យា វាជាពាក្យដ៏ផ្អែមល្ហែម ដែលអាចធ្វើឱ្យមនុស្សស្រី លង់ចិត្តជឿជាក់យ៉ាងខ្លាំង ដូច្នេះហើយ ចំពោះមនុស្សស្រីគ្រប់រូប មិនថាមនុស្សប្រុស បានសន្យាជាមួយអ្វីនឹងអ្នកនោះទេ ដាច់ខាតអ្នកកុំទាន់ ដាក់ចិត្តជឿជាក់ឱ្យសោះ បើគេមិនទាន់បង្ហាញទង្វើឱ្យអ្នកបានឃើញ ដូចដែលគេបានសន្យា ជាមួយនឹងអ្នកនោះ។

២. ''បងមិនខ្វល់ពីរូបសម្រស់របស់អូនទេ''

រូបតំណាង
រូបតំណាង

ពាក្យសម្តីដែលមនុស្សប្រុស ថាស្រលាញ់អ្នក ដោយមិនខ្វល់ពីរូបសម្រស់របស់អ្នកនោះ ដាច់ខាតអ្នកកុំជឿ ហើយឈប់តុបតែងខ្លួនឱ្យសោះ បើមិនចង់ស្តាយក្រោយ ព្រោះពាក្យសម្តីនេះ គ្រាន់តែជាពាក្យផ្អែមល្ហែម ដែលមនុស្សប្រុស ចង់ធ្វើឱ្យមនុស្សស្រី សប្បាយចិត្តតែប៉ុណ្ណោះ ហើយវាក៏មិនមែន ជាពាក្យសម្តីពិតរបស់គេដែរ។ ម្យ៉ាងវិញ ប្រសិនបើអ្នក លែងមានភាពស្រស់ស្អាត ដូចពីមុន នៅពេលនោះ អ្នកប្រាកដជាបានដឹងហើយថា​ គេស្រលាញ់អ្នក ដោយខ្វល់ពីសម្រស់របស់អ្នកពិតឬក៏អត់នោះ។

៣. ''អូនគឺជាមនុស្សតែម្នាក់ដែលបងស្រលាញ់''

រូបតំណាង
រូបតំណាង

ពាក្យសម្តីផ្អែមល្ហែមនេះ មនុស្សប្រុសណាក៏និយាយដែរ ហេតុនេះហើយ មនុស្សស្រីកុំដោយសារតែពាក្យសម្តីផ្អែមល្ហែមនេះ អ្នកលះបង់នូវអ្វីៗគ្រប់យ៉ាង ដើម្បីតែគេឱ្យសោះ បើទោះបីការស្រលាញ់ ជាការលះបង់ក៏ដោយ ព្រោះមនុស្សស្រីភាគច្រើន តែងតែចាញ់បោក ដោយសារតែឃ្លានេះ ម្យ៉ាងវិញ ប្រសិនបើអ្នកចង់លះបង់ឱ្យគេ អ្នកក៏គួរតែមើលទៅលើទង្វើ ដែលគេបានបង្ហាញឱ្យអ្នក បានឃើញថា វាពិតជាដូចនូវអ្វី ដែលគេនិយាយមែនឬក៏អត់ ដល់ពេលនោះ ទោះអ្នកលះបង់ ក៏វាមិនទាន់ហួសពេលដែរ។

៤. ''បងនឹងរៀបការជាមួយអូន''

រូបតំណាង
រូបតំណាង

មនុស្សប្រុសណាក៏និយាយបែបនេះ ដាក់មនុស្សស្រីដែលជាសង្សារដែរ ម្យ៉ាងវិញ ពាក្យសម្តីនេះ ប្រសិនបើគេមិនបានបង្ហាញតាមរយៈទង្វើ ដូចជាចូលស្តីដណ្តឹង ឬឱ្យឪពុកម្តាយ ទាំងសងខាង បានដឹងលឺទេនោះ ដាច់ខាតអ្នកកុំមានចិត្តទន់ ក្នុងការជឿជាក់គេឱ្យសោះ គេអាចនឹងគ្រាន់តែចង់ លួងលោមឱ្យអ្នក លះបង់នូវអ្វីមួយ ដែលគេចង់បាន តែប៉ុណ្ណោះ ហេតុនេះហើយ មនុស្សស្រីត្រូវតែតាំងចិត្តឱ្យខ្លាំង កុំងាយចិត្តទន់ ក្នុងការជឿពាក្យផ្ហែមល្ហែមនេះ ឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យអ្នក មានការស្តាយក្រោយ អស់មួយជីវិត៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T