យល់ដឹង៖ វាមិនមែនជារឿងធម្មតានោះទេ សម្រាប់មនុស្សស្រី ដែលត្រូវបានប្តីលួចក្បត់ចិត្ត ទៅមានស្រីនៅខាងក្រៅ ប៉ុន្តែ មនុស្សស្រីក៏ត្រូវតែប្រាកដចិត្ត មុនផងដែរថា ប្តីរបស់ខ្លួនលួចមានស្រី នៅខាងក្រៅពិតមែន ឬក៏អត់ ដើម្បីជៀសវាងមានការយល់ច្រឡំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះ មនុស្សស្រី ប្រសិនបើចង់ដឹងឱ្យកាន់តែច្បាស់ ថាប្តីរបស់ខ្លួន លួចមានស្រីនៅខាងក្រៅមែន ឬក៏អត់នោះ អ្នកគួរតែមានការសង្កេតមើល ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងគិតថាប្តីខ្លួន លួចមានស្រីនៅខាងក្រៅ ព្រោះប្រសិនបើអ្នក គិតខុសលើប្តីរបស់អ្នក វាអាចនឹងនាំឱ្យអ្នក មានការស្តាយក្រោយជាខ្លាំង។
មើលម៉េច ទើបដឹងថាប្តីលួចមានស្រីនៅខាងក្រៅ៖
១. តែងតែមានរឿងលាក់បាំង
នៅពេលដែលរៀបការហើយ ប្តីប្រពន្ធ គឺប្រៀបបីដូចជាមនុស្សតែម្នាក់អញ្ចឹង ហេតុនេះហើយ មនុស្សពីរនាក់ ប្រាកដជាមិនព្យាយាមលាក់បាំង អ្វីមួយពីគ្នាឡើយ ប៉ុន្តែប្រសិនបើនៅសុខៗ មនុស្សប្រុស ស្រាប់តែមានទម្លាប់ ធ្វើអ្វីមួយ ដោយព្យាយាមលាក់បាំង មិនឱ្យប្រពន្ធបានដឹងនោះ ច្បាស់ណាស់ ថាមនុស្សប្រុស ប្រាកដជាលួចមានស្រី នៅខាងក្រៅ ជាមិនខាន។
២. មិនសូវចូលចិត្តនៅផ្ទះ ហើយតែងតែប្រើលេសនេះលេសនោះ
មនុស្សប្រុស ដែលលួចមានស្រីនៅខាងក្រៅ ភាគច្រើនគឺពួកគេមិនសូវចូលចិត្ត ចំណាយពេលវេលានៅផ្ទះឡើយ ជាពិសេស ពួកគេតែងតែប្រើលេសនេះ លេសនោះ ដើម្បីបានចេញពីផ្ទះ ដូច្នេះហើយ វាគឺជាសញ្ញា ដ៏គួរឱ្យសង្ស័យបំផុតមួយ ដែលបង្ហាញថា មនុស្សប្រុសដែលជាប្តី គឺប្រាកដជាលួចមានស្រី នៅខាងក្រៅហើយ។
៣. បញ្ហាតិចតួច ក៏ប្រែក្លាយទៅជាបញ្ហាធំ
ម្នាក់ៗនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ ប្រាកដជាបានដឹងហើយថា ការបង្កឱ្យមានជម្លោះរវាងគ្នា នឹងគ្នា គឺវាមិនបានផលអ្វីឡើយ ក្រៅពីបញ្ហា កាន់តែរីកធំឡើងៗ ប៉ុន្តែសម្រាប់មនុស្សប្រុស ដែលលួចមានស្រីនៅខាងក្រៅ គឺពួកគេ តែងតែធ្វើឱ្យបញ្ហាតូច ប្រែក្លាយទៅជាបញ្ហាធំ ដើម្បីចង់មនុស្សស្រី ជាអ្នកសុំលែងលះគេមុន ព្រោះគេចង់បិទបាំង ពីកំហុស ដែលគេលួចក្បត់ប្រពន្ធ ទៅមានស្រីនៅខាងក្រៅ។
៤. ភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធ ត្រូវបានកាត់បន្ថយ
មនុស្សប្រុស ដែលបានលួចក្បត់ចិត្តប្រពន្ធ ទៅមានស្រីនៅខាងក្រៅហើយនោះ ច្បាស់ណាស់ ថាទំនាក់ទំនង រវាងប្តីប្រពន្ធគេ មិនត្រឹមតែមានការរង្គោះរង្គើរវាងគ្នាទេ តែក្តីស្រលាញ់ និងភាពស្និទ្ធស្នាលរវាងគ្នា ក៏ត្រូវបានកាត់បន្ថយ ជាខ្លាំងផងដែរ។ នោះក៏ដោយសារតែមនុស្សប្រុស បានចែកក្តីស្រលាញ់ និងភាពស្និទ្ធស្នាល ឱ្យទៅមនុស្សស្រីផ្សេងបាត់ទៅហើយ ហេតុនេះហើយ ទើបមនុស្សប្រុស ដែលលួចមានស្រីក្រៅ គឺតែងតែកាត់បន្ថយក្តីស្រលាញ់ និងលែងមានភាពស្និទ្ធស្នាល ជាមួយនឹងប្រពន្ធខ្លួនដូចមុន។
ប្រភព៖ bestlifeonline.com