អង់គ្លេស៖ វត្ថុធាតុដើមថ្មដែលធ្លាក់ចូលមកក្នុងភពផែនដី ដូចដុំបាល់ភ្លើង ហោះឆេះពីលើទីក្រុង Winchcombe កាលពីខែកុម្ភៈ បានទទួលការចាត់ថ្នាក់ជាផ្លូវការ។ ព័ត៌មានលម្អិតទើបតែត្រូវបានចេញផ្សាយដោយសមាគមន៍អាចម៍ផ្កាយអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការងារដំបូងរបស់អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេសបានបង្ហាញថា អង្គដែលរកឃើញនៅទីក្រុង Winchcombe មានអាយុកាលតាំងពីកំណើតដំបូងនៃប្រព័ន្ធព្រះអាទិត្យ ប្រហែល៤.៦ពាន់លានឆ្នាំមុន។ នេះធ្វើឲ្យវាមានតម្លៃមហាសាល។ ពិតណាស់ វាគឺជាថ្មអវកាសសំខាន់បំផុត ដែលធ្លាក់និងត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។ ការចាត់ថ្នាក់ជាផ្លូវការបានបង្ហាញថា វត្ថុធាតុដើមដេញពណ៌ពីប្រផេះទៅខ្មៅ ដែលត្រូវបានរកឃើញនៅតំបន់ Gloucestershire កាលពីដើមឆ្នាំនេះ ឥឡូវត្រូវបានគេទទួលស្គាល់ថា ជាអាចម៍ផ្កាយធម្មជាតិ ហើយវាត្រូវបានគេដាក់ឈ្មោះថា Winchcombe។
ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសារមន្ទីរ Natural History Museum (NHM) នៃទីក្រុងឡុងដ៍ បាននិយាយថា អាចម៍ផ្កាយនេះផ្សំពីថ្មនិងម្សៅតូចៗ ទម្ងន់៥៤៨ក្រាម គឺស្ថិតនៅក្នុងថ្នាក់ CM2 carbonaceous chondrites។ លោកបណ្ឌិត Ashley King នៃសារមន្ទីរ NHM បាននិយាយថា Carbonaceous chondrites ប្រហែលជាវត្ថុធាតុដើមក្រៅភពចំណាស់ជាងគេ ដែលយើងបានសិក្សា៕
ប្រភព: BBC