ជីវិតខ្លីម្ល៉េះ! យុវតីវ័យ២០ឆ្នាំម្នាក់ ដាច់ខ្យល់ស្លាប់លើPassApp ក្រោយផឹកស្រាថ្នាំ លាយជាមួយ...

//s9.kh1.co/d1/d104a85d39291e09ce60dc7fe56b1b26dfc74772.jpg
សង្គម

 ០៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

នារីវ័យក្មេងម្នាក់ ផឹកស្រាថ្នាំលាយជាមួយភេសជ្ជៈដាច់ខ្យល់ស្លាប់នៅលើPass App ខណៈបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មានករណីនារីវ័យក្មេងម្នាក់ ជួបជុំមិត្តភក្តិផឹកស៊ី នាងបានផឹកស្រាថ្នាំលាយជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន ក៏ហៅPass App ឌុបទៅពេទ្យ ពេលទៅដល់ អស់ជាច្រើនកន្លែង ពេទ្យមិនទទួលជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅលើPass App ទល់មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សពនារីរងគ្រោះឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ មុខរបរ បម្រើការតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។

យោងតាមប្រភពពីនារីម្នាក់ ត្រូវជាមិត្តភក្ដិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកនាងមានគ្នាចំនួន០៦នាក់ ប្រុសម្នាក់ ត្រូវជាសង្សារនារីរងគ្រោះ បាននាំគ្នាជួបជុំផឹកស៊ី ។ ចំណែកស្ត្រី០៤នាក់ បាននាំគ្នាផឹកស៊ី ស្រាបៀរកំប៉ុង រីឯជនរងគ្រោះនិងសង្សាររបស់នាង បាននាំគ្នាផឹកស្រាថ្នាំ លាយជាមួយនឹងភេសជ្ជ:ស្ទីង ផឹកអស់ចំនួន៦ឈុត ។ លុះពេលផឹកហើយក៏ស្រាប់តែនារីរងគ្រោះ បានក្អួតចង្អោទន់ដៃទន់ជើង ដោយឃើញអាការមិនស្រួល ពួកគេជាមិត្តភក្ដិ ក៏បានហៅម៉ូតូកង់បីឥណ្ឌា ឲ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាច្រើន តែពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។

អាស្រ័យដូចហេតុការណ៍ខាងលើនេះ សូមពុកម៉ែ បងប្អូន បង្កើនការប្រុងប្រយ័ត្នក្នុងការបរិភោគឲ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ជីវិតដូចករណីខាងលើនេះ៕

សពស្រ្តីរងគ្រោះលើ Pass App
សពស្រ្តីរងគ្រោះលើ Pass App
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T