កម្សាន្ត៖ ភាគច្រើនគេតែងគិតថាមានតែមនុស្សដែលមានរូបរាងស្គម រាងស្រឡូននោះទេទើបស្លៀកសម្លៀកបំពាក់អីក៏សម តែងខ្លួនបែបណាក៏មើលទៅចូលភ្នែក។ ហើយចំណែកឯអ្នកដែលមានរាងធាត់វិញ គេចាត់តែងតែចាត់ទុកខ្លួនឯងថារាងដូចធុងសាំងពាក់អីក៏មិនស្អាតនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង មិនមែនយើងធាត់ពាក់អីមិនស្អាតនោះទេ តែមកពីយើងស្រលាញ់តែខោអាវដែលមិនសមនឹងរូបរាងរបស់យើង។ ងាកមកមើល ស្ទាយ៍ស្លៀកពាក់ របស់នារីៗដែលមានសាច់ទាំងនេះវិញ ប្រាកដជាធ្វើឲ្យអ្នកមានសង្ឃឹមឡើងវិញ និងលែងគិតអវិជ្ជមានតទៅទៀត។




បើទោះបីជាការចូលចិត្តសម្លៀកបំពាក់របស់យើងខុសៗគ្នាក៏ពិតមែន ប៉ុន្តែយើងគួរតែជ្រើសរើសនូវសម្លៀកបំពាក់ណាដែលសមនឹងយើង បើសិនយើងស្រលាញ់របស់ដែលមិនសមនឹងយើងនោះ វាអាចធ្វើឲ្យយើងពិបាកចិត្តមិនខាន។លើសពីនោះ អ្នកគួរតែស្រលាញ់ខ្លួនឯង និង មានភាពជឿជាក់លើខ្លួនឯង វាក៏ជួយបង្កើនភាពស្រស់ស្អាតរបស់អ្នកផងដែរ៕

