គ្រាន់តែខោដេវីត​ មួយនេះ មានតម្លៃ ទៅដល់១ម៉ឺនដុល្លារ

//s9.kh1.co/b9/b9c4e8f2be8b67335a8225fc3e34c202379ba46d.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដូចដែលប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា នាពេលកន្លងមក តារាចម្រៀងរ៉េប ងួន ចាន់ដេវីត គឺជាតារាមួយរូបដែលនិយមប្រើប្រាស់របស់របរប្រ៊េនៗ រថយន្តស៊េរីទំនើបដូរស្ទើរតែគ្រប់ម៉ូត អ្នកណាក៏សរសើរ។

ភ្នំពេញ៖ តាមពិតទៅតារាចម្រៀងរ៉េបដ៏ល្បី ងួន ចាន់ដេវីត (G-devit) ជាតារាមួយរូបដែលនិយមប្រើរបស់ប្រ៊េនៗ រថយន្តដែលមានតម្លៃថ្លៃៗ តាំងពីយូរណាស់មកហើយ គ្រាន់តែលើកនេះ ហ្វេនៗកាន់ប្លែកចិត្តខ្លាំង ដោយសារតែឃើញរូបភាពដែលលោកបានបង្ហោះ ទាក់ទងនឹង Poster បទចម្រៀងថ្មីកាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ គឺគេចាប់អារម្មណ៍ទៅលើខោដែល ដេវីត ស្លៀកផ្ទាល់តែម្ដង។ ព្រោះខោដែល ដេវីត បានស្លៀកនេះ គឺជាខោខៅប៊យពណ៌ទឹកក្រូចមានម៉ូតមើលទៅសាមញ្ញៗខ្លាំងមែនទែន ទើបធ្វើឲ្យហ្វេនៗគិតថា តារារូបនេះ ប្រហែលជាស្លៀកខោធម្មតាៗដូចគេដូចឯងប៉ុណ្ណោះ តែមិនគិតដល់សោះថា ចំពោះតម្លៃគឺថ្លៃកប់ពពកអ្វីបែបហ្នឹងឡើយ។  

យ៉ាងណាមិញ ខោមួយនេះត្រូវបានគេស្គាល់ថា ជាម៉ាក Off-White Art Basel Jeans ដែលយើងអាចដឹងបានថា វាមានតម្លៃគឺប្រមាណ ១៣,៥០០ ដុល្លារឯណោះ៕ 

ទស្សនារូបភាពខាងក្រោម៖

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ខតម្លៃខោដែល ជី ដេវីត បានស្លៀក
ខតម្លៃខោដែល ជី ដេវីត បានស្លៀក
ងួន ចាន់ដេវីត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T