ថតរឿងជាមួយគ្នាយូរៗ តួស្រីហុងកុង Nancy និង Mandy សឹងដូចកូនភ្លោះ

//s9.kh1.co/61/615978a4f83c8924824e27566a88bb19770ec8bf.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ត្រឹមជាមិត្តភក្ដិរួមសិល្បៈ តែNancy និង Mandy ពេលថតរូបនៅក្បែរគ្នាបែបនេះទៅ ហ្វេនសឹងច្រឡំថាអ្នកទាំងពីរជាបងប្អូននឹងគ្នា។

ហុងកុង៖ ច្រើនឆ្នាំមកហើយ ដែលកម្ពុជាបានទិញយករឿងភាគហុងកុងមកបញ្ចាំងតាមទូរទស្សន៍ មិនតែប៉ុណ្ណោះគ្រប់រឿងភាគនីមួយៗសុទ្ធសឹងតែល្អមើល មិនថារឿងបុរាណ ឬសម័យនោះទេ។ ម្យ៉ាងវិញទៀត បើនិយាយដល់តារាស្រីហុងកុងNancy Wu និង Mandy Wong ជឿជាក់ថាប្រិយមិត្តច្បាស់ជាស្គាល់ ដោយតារាទាំងពីររូបនេះ ជាតារាស្រីជួរមុខប្រចាំហុងកុង ដែលគ្រប់រឿងតែងតែឃើញវត្តមានពួកនាងសម្ដែងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គ្រប់រឿងដែល Nancy Wu និង Mandy Wong បានសម្ដែង តែងតែទទួលបានគាំទ្រច្រើនគួរឲ្យកត់សម្គាល់។ ក្រៅពីជាតារាសម្ដែងដ៏ល្បីល្បាញ តារាទាំងពីរដួងនេះ ក៏មានរូបសម្ផស្សស្រស់ស្អាតមួយបែបម្យ៉ាង បើទោះបីពេលនេះ ពួកគេមានអាយុក្បែរ៤០ឆ្នាំទៅហើយក្ដី ក៏នៅតែស្រស់សោភា មានមន្តស្នេហ៍ មិនចាញ់ក្មេងឡើយ។

ជាក់ស្ដែង អ្នកគាំទ្រធ្លាប់តែឃើញ Nancy Wu និង Mandy Wong សម្ដែងភាពយន្តរួមគ្នា តែថ្មីៗនេះ គេឃើញរូបថតអ្នកទាំងពីរថតឈរក្បែរគ្នា មើលទៅពិតជាទាក់ទាញខ្លាំង។ ហើយអ្វីដែលគេចាប់អារម្មណ៍លើរូបភាពទាំងនោះ គឺតារាពីរដួងនេះ ពិតមានមានមុខមាត់ស្រដៀងគ្នាសឹងដូចបងប្អូនភ្លោះទៅហើយ ជាពិសេស ស្នាមញញឹម ម៉ូតសក់ និងការស្លៀកពាក់តែម្ដង។ គួរបញ្ជាក់ផងដែរថា បើទោះបី តារាទាំងពីររូបនេះ មិនមែនជាបងប្អូនបង្កើត ត្រឹមជាមិត្តរួមអាជីព តែមើលរូបភាពថ្មីទាំងនេះរួច ឃើញថាមានមុខមាត់ស្រដៀងគ្នា សឹងមិនគួរឲ្យជឿ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nancy Wu
Nancy Wu
Nancy Wu
Nancy Wu
Mandy Wong
Mandy Wong
Mandy Wong
Mandy Wong
Mandy Wong និងNancy Wu 
Mandy Wong និងNancy Wu 
Mandy Wong និងNancy Wu 
Mandy Wong និងNancy Wu 
Mandy Wong និងNancy Wu 
Mandy Wong និងNancy Wu 
Mandy Wong និងNancy Wu 
Mandy Wong និងNancy Wu 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T