បរទេស៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់រឿងមួយនេះហើយ ព្រះនាងព្រិលស គឺជារឿងបែបគំនូរជីវចលសាច់រឿងមានលាយឡំច្រើនរសជាតិ ការធ្វើបាប ស្នេហា កម្សត់និងកំប្លែង ដែលរឿងមួយនេះមានភាពល្បីល្បាញខ្លាំងរហូតមកដល់សព្វថ្ងៃ។ វាជាដំណឹងល្អមួយដែល ក្រុមហ៊ុន Disney មានគម្រោងផលិតសាច់រឿងមួយនេះសាជាថ្មី ដែលប្ដូរទៅជា តួអង្គមនុស្ស ជាអ្នកសម្ដែងវិញម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនភាយន្តលំដាប់ពិភពលោកមួយនេះ ត្រូវបានមហាជនខឹងច្រឡោតដោយសារតែរើស តួអង្គព្រះនាងព្រិលសរ ជាជនជាតិស្បែកខ្មៅ។ នេះមិនមែនជាលើកដំបូងទេដែល Disney ត្រូវបានគេចោទបែបនេះ ព្រោះកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុននេះបានបង្ហាញមុខ តួស្រីព្រះនាងមច្ឆា ក្នុងរឿង The little mermaid ដែលមានរូបរាងខុសស្រឡះពី តួរព្រះនាងមច្ឆា នៅក្នុងរឿងគំនូរជីវចល។

យោងទៅតាមរឿងគំនូរជីវចលមុនៗដែល Disney បានយកមកផលិតជារឿងមនុស្សសារជាថ្មី ហើយទទួលបានភាពជោគជ័យយ៉ាងខ្លាំងនោះគឺ The Beauty and The Beast និង រឿង Aladdin ។ ក្រឡេកមកមើលរឿងក្រោយនេះវិញ Disney បែរជាធ្វើផ្ទុយពីការរំពឹងទុករបស់ទស្សនិកជនទៅវិញ ប៉ុន្ដែតួអង្គព្រះនាងព្រិលសនេះ ត្រូវបានគេនិយាយថា គ្រាន់ជាងតួព្រះនាងមចម្ឆា ។

បញ្ជាក់ផងដែរថា រឿង ព្រះនាងព្រិលសរ និង រឿង នាងមច្ឆាតូច នៅមិនទាន់បានចាក់បញ្ចាំងនៅឡើយទេ ព្រោះពេលនេះក្រុមការងារកំពុងតែថតមិនទាន់ចប់។ ទោះយ៉ាងណា ក៏ទស្សនិកជននៅតែមានការរំពឹងពី Disney ថាសាច់រឿងនឹងចេញមកល្អមើលដូចគំនូរជីវចលដែរ៕

ប្រភពពី៖ kenh14.tv