ភ្នំពេញ៖ ក្រោយចាប់ដៃគ្នាកសាងគ្រួសារយ៉ាងមានក្តីសុខ អ្នកនាង ខាត់ សុឃីម និងស្វាមីជាតន្រ្តីករ បានធ្វើឲ្យពុកម៉ែ បងប្អូន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រអ្នកទាំងពីរ មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះទំនាក់ទំនងស្នេហាដ៏រឹងមាំរវាងប្តីប្រពន្ធអ្នកទាំងពីរជាខ្លាំង ក្រោយពេលដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយឃ្លា អមដោយរូបថតបន្តោងមាស មានភ្ជាប់ជាមួយនឹងរូបថតអ្នកមានគុណទាំងពីរ ដែលជាកាដូរបស់ស្វាមីជូនដល់អ្នកនាង ព្រមទាំងបានសរសេររៀបរាប់បន្ថែមយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា អ្នកនាង ខាត់ សុឃីម បានរៀបអាពាហ៍ពិពាហ៍ជានមួយស្វាមីលោក អ៊ិន សុបញ្ញា ហៅ សុផាណូ ជាតន្រ្តីករ តាំងតែពីឆ្នាំ២០១២ ដោយគិតមកត្រឹមពេលបច្ចុប្បន្ននេះ គឺមានរយ:ពេលជា៩ឆ្នាំទៅហើយ ព្រមទាំងទទួលបានកូនប្រុសស្រីដ៏ស្រស់ស្អាតជាចំណងដៃអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរផងដែរ៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖