ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាពហុជំនាញ រ៉ូលីន កំពុងសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញខ្លាំងឡើងៗ និងកាន់តែមានហ្វេនៗស្រលាញ់ចូលចិត្តរូបលោកក៏កាន់តែច្រើន ទើបធ្វើឲ្យការងារសិល្បៈរបស់តារារូបនេះ កាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ និងរកចំណូលបានសល់មិនចេះតិចផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ កាលពីពេលថ្មីៗនេះ រ៉ូលីន ទើបតែបានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គម ដែលធ្វើឲ្យហ្វេនៗឃើញហើយមានការភ្ញាក់ផ្អើលនិងសម្ដែងការចូលរួមត្រេកអរសឹងគ្រប់គ្នា។
ដោយក្នុងនោះ រ៉ូលីន បានឈរថតនៅពីមុខផ្ទះវីឡាមួយ បង្ហាញឲ្យឃើញថាទិដ្ឋភាពផ្ទះមួយនេះ ពិតជាស្កឹមស្កៃ និងមានតម្លៃក៏ថ្លៃមិនណយនោះដែរ។ ពិសេស ទោះការសាងសង់ផ្ទះនេះ នៅមិនទាន់រួចរាល់មួយរយភាគរយមែន ប៉ុន្តែមើលទៅពិតជាស្អាតនិងគួរឲ្យចង់រស់នៅខ្លាំងមែនទែន៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖