ភ្នំពេញ៖ ជាការពិតណាស់ ភាពល្បីល្បាញរបស់ តារាចម្រៀងលំដាប់ជួរមុខ នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលបងប្អូនប្រជាប្រិយមិត្តជាច្រើនបានស្គាល់គឺ កញ្ញា សុខ ស្រីនាង គឺឃើញថា ហាក់បីដូចជាមានសន្ទុះខ្លាំងជាងមុន គួរឲ្យកត់សម្គាល់ បើសង្កេតមើលក្នុងរយៈប៉ុន្មានឆ្នាំក្រោយៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងដែរ គេសង្គេតឃើញថា មួយរយៈក្រោយនេះៗ បទចម្រៀងរបស់ តារារូបនេះ ឃើញថា ទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនមហាជនគ្រប់ៗគ្នា បន្ថែមពីលើនេះទៀត កញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតខ្លាំងអំណោយផលពីធម្មជាតិ ដែលសក្ខ័សមជាតារា គួរជាទីពេញចិត្តរបស់អ្នកគាំទ្រផងដែរ។
ដោយឡែក ថ្មីៗនេះយោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាស្រី សុខ ស្រីនាង ជារឿយតែងតែបង្ហោះរូបភាពរបស់នាងឲ្យអ្នកគាំទ្របានទស្សនាជាប្រចាំ ដែលបង្ហាញពីសម្រស់ដ៏សែនស្រស់សោភា ដោយមុខសស្អាតភ្លឹរលោង បបូរមាត់ក្រហមបែបសុិចសុី ជាមួយនឹងឈុតសម្លៀកបំពាក់ស្រស់ស្អាតប្លែកៗ ឆើតឆាយនិង សុីវិល័យទាក់ទាញជារៀងរាល់ថ្ងៃ។
ក្រោយពីបានឃើញដូច្នេះ រួចមក អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសរសើរអំពី សម្រស់ដ៏ស្រស់ស្អាតរបស់តារាចម្រៀងរូបនេះ ដែលសុីចង្វាក់ខ្លាំងជាមួយឈុតដ៏ស្អាតនីមួយៗផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖