ភ្នំពេញ៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យរុស្ស៊ី) ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យផ្ទាល់តែម្តង។

សកម្មភាពនេះ ក៏បង្ហាញពីការសហការណ៍យ៉ាងស្អិតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការចេះជួយគ្នាក្នុងគ្រាលំបាក និងការចូលរួមចំណែកជួយដល់សង្គមផងដែរ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Patrice Vignes នាយកក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖
« ក្រៅពីការជួយហាងលក់ដូរជាដៃគូរបស់យើងឲ្យមានការរីកលូតលាស់ អំឡុងពេលនៃការឆ្លងរាតត្បាតនេះ foodpanda តែងតែគិតគូរជានិច្ចដល់អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំង ដែលជាទាហានជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងប្រទេសកម្ពុជា »។
លោក Vignes បានបញ្ជាក់បន្ថែមថា៖
« ដើម្បីថ្លែងអំណរគុណដល់ពួកគាត់ ក៏ដូចជាចូលរួមជួយដល់សង្គម និងរដ្ឋាភិបាលកម្ពុជា អំឡុងពេលដ៏លំបាកនេះ foodpanda បានជួយគាំទ្រអាជ្ញាធរមូលដ្ឋាន ក្រសួង និងមន្ទីរពេទ្យពាក់ព័ន្ធជាច្រើនតាមរយៈការផ្តល់ម៉ាស់ អាល់កុលលាងដៃ អាហារ ភេសជ្ជៈ និងសម្ភារៈបរិក្ខាពេទ្យចាំបាច់ជាច្រើនទៀត ដូចជា អាវវះកាត់ មួកវះកាត់ របាំងមុខ និងស្រោមដៃ ជាដើម ដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ។ នៅ foodpanda យើងបណ្តុះវប្បធម៌នៃការចេះជួយគ្នាទៅវិញទៅមក» ។

ពិតណាស់ នេះមិនមែនជាលើកទី១ឡើយ ដែល foodpanda ចូលរួមជួយដល់សង្គម ក៏ដូចជាសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយកន្លងមកក្រុមហ៊ុនដឹកជញ្ជូនរហ័សមួយនេះ បានផ្តល់អំណោយជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារៈនានា ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ក៏ដូចជាចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើករួចមកហើយ។
លោកវេជ្ជបណ្ឌិត ហ៊ុល វណ្ណថន អនុប្រធានរដ្ឋាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាអ្នកតំណាងឲ្យក្រុមគ្រូពេទ្យ បានឲ្យដឹងថា៖
« សកម្មភាពរបស់ foodpanda គឺជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំមួយដល់ក្រុមគ្រូពេទ្យរបស់យើង។ នេះគឺជាគំរូដ៏ល្អមួយនៅក្នុងសង្គម ក៏ដូចជាការបង្ហាញពីការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលលំបាក។ ការចូលរួមរបស់ក្រុមហ៊ុនឯកជន គឺជាកម្លាំងដែលមិនអាចខ្វះបានក្នុងដំណាក់កាលដ៏លំបាកនេះ »។

នាឱកាសនេះផងដែរ សម្រាប់ខែមិថុនា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖
● Happy Pride Month! អបអរក្តីស្រឡាញ់ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញរហូតទៅដល់ ៥០% លើអាហារអ្នកចូលចិត្តក្នុងខែមិថុនានេះ។
● ទទួលបានព័ត៌មានអំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្តល់ជូនគូប៉ុនកុម្ម៉ង់អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram របស់ foodpanda ៖ https://t.me/foodpandakh
● ចុចដោនឡូតអេប foodpanda ៖ http://onelink.to/fpkh ដើម្បីចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ , សៀមរាប , បាត់ដំបង , កំពង់ចាម , កំពត , កំពង់ធំ , កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ , ពោធិ៍សាត់ និងកំពង់ស្ពឺ ផងដែរ៕



