ស៊យម៉្លេះ! យុវជនម្នាក់នេះ ត្រូវប៉ូលិសវាយខ្នោះចំថ្ងៃខួបកំណើត ឈានចូលវ័យ១៨ឆ្នាំ ដោយសារតែ...(មានវីដេអូ)

//s9.kh1.co/2c/2ca078a8c97a4af1a8a38e8684be849f1bfcf79c.jpg
សង្គម

 ១៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារបុរសវ័យជំទង់ជនជាតិប្រេស៊ីលម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនចំថ្ងៃខួបកំណើត ឈានចូលវ័យ១៨ឆ្នាំរបស់ខ្លួន។

ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារបុរសវ័យជំទង់ជនជាតិប្រេស៊ីលម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនចំថ្ងៃខួបកំណើត ឈានចូលវ័យ១៨ឆ្នាំរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា យុវជនឈ្មោះ Paulo Rodrigo das Neves មកពីរដ្ឋ Rio Grande do Norte នៃប្រទេសប្រេស៊ីល ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីកាម៉េរាថតបានខណៈពេលរូបគេបានលួចយកឧបករណ៍បំពងសំឡេង និងសម្ភារខ្លះទៀតពីរថយន្ដអ្នកដទៃ។

តែទោះជាយ៉ាងណា ពិធីខួបកំណើតរបស់គេនៅតែត្រូវបានរៀបចំឡើងនៅឯប៉ុស្ដិ៍ប៉ូលិស ដោយមន្ដ្រីប៉ូលិសនៅទីនោះបាននាំគ្នាជួយច្រៀងអបអរថា “រីករាយថ្ងៃកំណើត” ហើយថែមទាំងបានរៀបចំនំ និងភេសជ្ជៈសម្រាប់គេផងដែរ ប៉ុន្ដែផ្ទុយទៅវិញ ទឹកមុខរបស់ Paulo ហាក់ពុំសប្បាយចិត្ដសូម្បីតែបន្ដិច។ ជាមួយគ្នានេះ សកម្មភាពនៃពិធីខួបកំណើតយ៉ាងអាម៉ាសរបស់គេ ក៏ត្រូវបានថតទុកជាវីដេអូ និងបង្ហោះលើអ៊ីនធឺណេតថែមទៀត។

តែនៅទីបំផុត បន្ទាប់ពីវីដេអូនៃការប្រារព្ធពិធីខួបកំណើតដ៏ចម្លែកនេះ ត្រូវបានល្បីសុះសាយពាសពេញបណ្ដាសង្គមមក កងរាជអាវុធហត្ថប្រទេសប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍មួយដល់សាធារណជនថា ខ្លួននឹងធ្វើការស៊ើបអង្កេត និងបានគំរាមចាត់វិធានការវិន័យដល់មន្ដ្រីប៉ូលីស ដែលបានរៀបចំ និងចូលរួមក្នុងពិធីនេះផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពិធីខួបកំណើត
ពិធីខួបកំណើត
ពិធីខួបកំណើត
ពិធីខួបកំណើត
វីដេអូ

ប្រភព៖ odditycentral

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T