ក្រោយពីថតរឿង «Krong Karm» ចប់ភ្លាម! ស្រាប់តែតួប្រុសស្រី ៧ រូបសម្ងំថតរឿងភាគថ្មីៗជាបន្តបន្ទាប់

//s9.kh1.co/25/25b8f0051fc6bb42f9efc72907c7be3e383c669d.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីថតរឿង «Krong Karm» ចប់ភ្លាម! ស្រាប់តែតួប្រុសស្រី ៧ រូបសម្ងំថតរឿងភាគថ្មីៗជាបន្តបន្ទាប់

ថៃ៖ បន្ទាប់ពីលេចមុខតារាសម្តែងប្រុសស្រីល្បីៗជាច្រើនរូបរួមមានដូចជា James Jirayu, Bella Ranee, Phet Thakrit, August Vachiravit ព្រមទាំងតារាផ្សេងៗជាច្រើនទៀតនៅក្នុងភាពយន្តភាគដ៏ល្បី «Krong Karm» ចប់រួចមក ស្រាប់តែថ្មីៗនេះលេចឮថា តួសម្តែងទាំងនោះបែរជាមកសម្ងំថតរឿងភាគថ្មីៗជាបន្តបន្ទាប់ដូចជា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. James Jirayu

ថ្មីៗនេះតារាប្រុសសង្ហា James Jirayu ទើបនឹងថតចប់រឿងភាគថ្មីជាមួយនឹងតារាស្រីជើងចាស់ Anne Thongprasom ដែលរឿងនោះមានចំណងជើងថា «Karat Ruk»។ ទន្ទឹមនឹងនោះ James Jirayu ក៏ទើបនឹងថតចប់នូវរឿងភាគថ្មីមួយទៀតមានចំណងជើងថា «Pitsawart Kartagame» ដែលតួឯកស្រីគឺកញ្ញា Gina Yeena

James Jirayu
James Jirayu

២. Bella Ranee

សម្រាប់រឿងភាគថ្មីរបស់ Bella Ranee មានចំណងជើងថា «Hai Ruk Pipaksa» ដែលរឿងនេះកំពុងត្រៀមនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះហើយ។ ស្របពេលនេះ Bella Ranee ក៏មានរឿងថ្មីមានទៀតមានចំណងជើងថា «Prom Likit» ដែលបន្តភាគពីរឿង «Buppesunnivas»

Bella Ranee
Bella Ranee

៣. Phet Thakrit

រីឯលោក Phet Thakrit លេចមុខនៅក្នុងរឿងភាគថ្មី «Kaen Kaew» ដែលមានតួឯកស្រីគឺកញ្ញា​ Tita Chayanit។ សម្រាប់រឿងថ្មីនេះគឺនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះផងដែរ។

Phet Thakrit និង Tita Chayanit
Phet Thakrit និង Tita Chayanit

៤. August Vachiravit

ឯតារាប្រុសកំពុងរះ August Vachiravit ក៏កំពុងមមាញឹកថតរឿងថ្មី «Yomathut Kub Poot Sao» ជាមួយនឹងកញ្ញា Eye Kamolned

August Vachiravit
August Vachiravit

៥. Namfah Thunyaphat

ជាមួយតួស្រីដ៏មានសមត្ថភាព Namfah Thunyaphat ក៏មានរឿងភាគថ្មីជាច្រើនក្រោមចំណងជើងថា «Hai Ruk Pipaksa» «Luerd Chao Phraya» និងរឿង «Ai, Khoi Hug Jao»

Namfah Thunyaphat
Namfah Thunyaphat

៦. Pie Rinrada

ចំណែក Pie Rinrada បានចាប់គូសម្តែងរឿងថ្មីលើកដំបូងជាមួយលោក James Ma នៅក្នុងរឿង «Prao Ruk»។ ចំពោះរឿងនេះក៏នឹងត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗនេះផងដែរ។

Pie Rinrada
Pie Rinrada

៧. Yiiiwha Preeyakarn

ដោយឡែកតារាស្រី Yiiiwha Preeyakarn វិញកំពុងមមាញឹកថតរឿងថ្មីជាមួយតារាប្រុសល្បីឈ្មោះ Dome Pakornlam ដែលរឿងនោះមានចំណងជើងថា «Nampueng Kom»។ មិនតែប៉ុណ្ណោះ Yiiiwha ក៏មានរឿងថ្មីមួយទៀតក្រិមចំណងជើងថា «Poot Mae Nam Khong»

Yiiiwha Preeyakarn
Yiiiwha Preeyakarn

ប្រភព thaiupdate

Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T