មើល​សឹង​​មិនស្គាល់! តែងខ្លួន​បែបស្រគត់​​ស្រគំ សម្រស់មីណា​កាន់តែលេចធ្លោមួយកម្រិតទៀត

//s9.kh1.co/0e/0ed0d4ca69da1b675a599b0ce67e088aa537e05f.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

មើលមិនចង់ស្គាល់! តែងខ្លួនបែបស្រគត់ស្រគំ មីណា កាន់តែស្រស់ស្អាត

ជាកូនអ្នកភ្នំពេញ ស្រីស្រស់មាឌតូចស្ដើង កញ្ញា មីណា សព្វថ្ងៃជាតួរសម្ដែង ជាពិធីការិនី និងជាអ្នកផ្សព្វផ្សាយ​ផលិត​ផល​មួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងការគាំទ្រខ្លាំងពីមិត្តយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=598,h=750,q=100/da/da3b9355e37eababed518a9950756adb7c723a5c.png

តាមរយៈស្នាដៃជាតួរសម្ដែង ក្នុងរឿងអប់រំ រឿងស្នេហាមនោសញ្ចេតនា ខ្លីៗ ដែលមានផុសក្នុងបណ្ដាញសង្គម កញ្ញាត្រូវបានផលិតករជាច្រើនអញ្ជើញធ្វើជាតួរសម្ដែងមិនដែលដាច់ ព្រោះថា មីណា អាចសម្ដែងបានគ្រប់ទម្រង់ ហើយនាងក៏ចូលចិត្តលេងសើចខ្លាំងណាស់ដែរ បើនិយាយពីសម្រស់វិញមិនចាញ់តារាក្រៅស្រុកនោះឡើយ ពោលគឺស្រស់ស្អាតខ្លាំង។

https://s9.kh1.co/__image/w=611,h=708,q=100/3c/3ca05c7609780711ffc039f5e1aeec8146726f4d.png

យ៉ាងណាមិញ បើយោងតាមគណនី IG ផ្លូវការរបស់កញ្ញា មីណា ដែលបានផុសកាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា នាងបានផុសរូបភាពជាច្រើនស្លឹក ដែលសុទ្ធសឹងតែស្រស់ស្អាត ប្លែកភ្នែកខ្លាំង ប្លែកត្រង់ថាកញ្ញាស្លៀកពាក់នារី​ស្រគត់ស្រគំ ហើយរូបប៉ុន្មានស្លឹកនេះមើលឃើញហើយមិនសរសើរមិនបាន ។

តាមការមើលឃើញជាក់ស្ដែងកញ្ញា ស្លៀកពាក់បែបនេះគឺនៅក្នុងឈុតស្នេហាមួយ ដែលនាងកំពុងតែថតរឿងខ្លី តែចំពោះចំណងជើងអ្វីនៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយនោះទេ៕

https://s9.kh1.co/__image/w=602,h=750,q=100/48/48808b3965f14a43ae068fb7314e185bbc9161b4.png
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T