នាង​ព្រមទេ? ដើម្បី​សុំប្រពន្ធត្រូវគ្នា​វិញ ស្វាមី សាន ឆាយ ខំ​ជិះ​​យន្តហោះពី​ចិនទៅ​តៃវ៉ាន់ទាំងតក់ក្រហល់

//s9.kh1.co/ea/ea7962db2797f4112eca049196045b9dd312336c.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្ដីល្អ! ដើម្បីសុំប្រពន្ធត្រូវគ្នាវិញ ស្វាម៉ី សាន ឆាយ ខំជិះយន្តហោះពី​ចិន ទៅ​តៃវ៉ាន់ទាំងតក់ក្រហល់

ចិន៖ ក្រោយភាពរកាំរកូសរវាងស្វាមី និងសានឆាយ បានធ្លាយដំណឹងថានាងសុំប្ដីលែងលះភ្លាមៗ​ ក្រោយ​ប្ដីរបស់​នាងប្រើសំដីធ្ងន់ដាក់ ពេលកំពុងឈ្លោះគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ETtoday កាលពីថ្ងៃទី០៩ ខែមិថុនា បានរាយការណ៍ថា លោក ​Wang Xiao Fei ដែលត្រូវជាប្ដីរបស់អ្នកនាង សាន ឆាយ បាននឹងកំពុងរៀបខ្លួនហោះហើរពីឆ្ងាយដើម្បីមក​សុំការអភ័យទោសពីប្រពន្ធ និងផ្សះផ្សារជានា រស់នៅជុំគ្នាជាមួយនាងដូចពីមុនវិញ ក្រោយលោកដឹងកំហុស និងកំពុង​រៀបចំការងារ​នៅ​ចិន​ដីគោកឲ្យរួចរាល់ ដើម្បី​មក​តៃវ៉ាន់លួងលោម​ឲ្យ​​ប្រពន្ធ​ឈប់​ចង់​លែងលះ​ទៀត។

យ៉ាងមិញ បើទោះបីជាលោកសុំការអភ័យពីអ្នកនាងរួចក្ដី តែ សាន ឆាយ មិនព្រមដកពាក្យបណ្ដឹងវិញនោះឡើយ ព្រោះតែនាងខឹងនឹងលោក Wang Xiao Fei ខ្លាំងពេក៕

សាន ឆាយ និងស្វាម៉ី
សាន ឆាយ និងស្វាម៉ី
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T