លោកយាយអាយុ៩២ឆ្នាំហើយ តែនៅមានទឹកដៃខ្លាំង អាចចាក់អំបោះ ចេញជាកន្លែងគង់នៅរបស់ខ្សែរាជវង្សអង់គ្លេស

//s9.kh1.co/4c/4c307e307066c1232dd32c9fa2983c2e9a4cac4e.jpg
សង្គម

 ០៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកយាយ បានចំណាយពេលជាង២ឆ្នាំក្នុងការចាក់អំបោះឲ្យចេញជារូបរាងនៃសំណង់អគារ។

អង់គ្លេស៖ លោកយាយម្នាក់ មកពីទីប្រជុំជន Great Yarmouth នៃប្រទេសអង់គ្លេស បានធ្វើឲ្យគេគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ចំពោះស្នាដៃនៃការចាក់អំបោះ ចេញជា Sandringham ដែលជាកន្លែងគង់នៅរបស់ខ្សែរាជវង្សអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយមានឈ្មោះថា Margaret Seaman អាយុ៩២ឆ្នាំ បានចំណាយពេលជាង២ឆ្នាំក្នុងការចាក់អំបោះឲ្យចេញជារូបរាងនៃសំណង់អគារ ដោយក្នុងមួយថ្ងៃ គាត់ចំណាយអស់​រយៈពេលជាមធ្យមពី១០ ទៅ១២ម៉ោង។ ចំពោះការតុបតែងលម្អ លោកយាយបានបន្ថែមការចាក់អំបោះ ចេញជាព្រះអង្គ Philip និងវង្សានុវង្សរបស់ទ្រង់ បូករួមទាំងសួនច្បារ ដែលមានដើមឈើចំនួន១០០ដើម កម្រាលស្មៅ ផ្កាចម្រុះ និងរបងផងដែរ។

យ៉ាងណាមិញ ជុំវិញការការចាក់អំបោះខាងលើនេះ ត្រូវបានដាក់តាំងពិព័រ ដើម្បីរៃអង្គាសប្រាស់ជូនទៅដល់មន្ទីរពេទ្យចំនួន៣កន្លែង ហើយអាចទស្សនាបានរហូតដល់ថ្ងៃទី១១ ខែមិថុនាខាងមុននេះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយ Margaret Seaman
លោកយាយ Margaret Seaman
លោកយាយ និងកូនស្រី
លោកយាយ និងកូនស្រី
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ស្នាដៃរបស់លោកយាយ
ទីតាំងផ្ទាល់
ទីតាំងផ្ទាល់

ប្រភព: Daily Mail / BBC

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T