មិនទាន់អស់ Jakjaan បញ្ចេញរូបភាពរៀបការថ្មី ធ្វើឲ្យហ្វេនកាន់តែរំជួលចិត្ត

//s9.kh1.co/36/362b61b483eb86ae202759c112f8cd916122cf9a.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

បង្ហាញពីមុនម្ដងហើយមិនអស់ចិត្ត ឥលូវ តារាស្រី Jakjaan បានបញ្ចេញរូបភាពរៀបការរបស់ខ្លួនជាមួយនឹងស្វាមី ក្នុងស្ទាយ៍ថ្មីមួយទៀត ដែលធ្វើឲ្យហ្វេនៗកាន់តែរំជួលចិត្ត

ថៃ​៖ គឺជារឿងដ៏រំភើបមួយពី តារាស្រី Jakjaan Akhamsiri ក្រោយពីបានប្រកាសដំណឹងល្អ ដែលបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី ព្រមទាំងរៀបចំពិធីតូចមួយដ៏កក់ក្ដៅ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានបញ្ចេញនូវរូបភាពរៀបការរបស់ខ្លួនជាមួយនឹងស្វាមី ជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម Instagram ដែលមើលទៅពិតជាមានភាពស្រស់ស្អាត ទាំងការតុបតែងខ្លួនក្នុងឈុតរ៉ូបកូនក្រមុំ បែបសាមញ្ញ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ម៉្យាងវិញទៀត មិនត្រឹមតែមានភាពស្រស់ស្អាតទៅលើការតែងខ្លួនប៉ុណ្ណោះទេ តែតាមរយៈរូបភាពទាំងនេះ អ្នកទាំងពីរ បានបង្ហាញពីពេលវេលាផ្អែមល្ហែមជាមួយគ្នា បង្ហាញពីកាយវិការយ៉ាងជិតស្និទ្ធពោរពេញដោយក្ដីស្រលាញ់ និងសុភមង្គល ដែលបានធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន កាន់តែរំភើបជំនួស ក៏ដូចជាបានជូនពរឲ្យអ្នកទាំងពីរកាន់តែក្ដីសុខនៅក្នុងជីវិតគ្រួសារ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Jakjaan និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T