ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្នេហាមួយអាចបន្តទៅមុខបានដោយរលូន វាអាស្រ័យទៅលើមនុស្សពីរអ្នកចេះនិយាយគ្នាឲ្បបានច្បាស់លាស់មុនចាប់ផ្ដើម និងពេលកំពុងចាប់ផ្ដើមពន្លកស្នេហ៍មួយនេះ។មនុស្សគ្រប់រូបតែងតែប្រាថ្នាស្នេហាបែបចាស់ទុំ ស្រលាញ់គ្នាបានយូរ អាចមើលថែគ្នាទៅវិញទៅមក នឹងមិនចង់ផ្លាស់ប្ដូដៃគូពីមួយទៅមួយ ច្រើននោះឡើយ។ តែតាមការពិតទៅអ្វីៗមិនអាចស្ថិតស្ថេរនោះទេ តែវាក៏អាចគង់វង់បានយូរបើសិនជាអ្នកចេះថែរក្សារវា ព្រមទាំងស្គាល់ពីតម្លៃនៃការស្រលាញ់មួយនោះច្បាស់។ពាក្យថាស្រលាញ់មិនមែនមានន័យថាគ្រប់យ៉ាងយើងខ្លួនឯងសុទ្ធតែត្រ្រូវលះបង់ ព្រមទាំងផ្លាស់ប្ដូដើម្បីដៃគូនោះទេ បើជាគូនឹងគ្នាពិត ម្នាក់នោះនឹងមិនទាមទារឿង១០យ៉ាងខាងក្រោមនេះឲ្យអ្នកផ្លាស់ប្ដូដើម្បីគេនោះទេ។

- ផ្លាស់ប្ដូរាងកាយ កែប្រែពណ៌សម្បុរដើម្បីគេ
- យកអ្នកប្រៀបធៀបនឹងមនុស្សដទៃទៀត
- សុំឲ្យអ្នកដាច់ឆ្ងាយពីគ្រួសារ ឬមិត្តរបស់អ្នក
- មិនជួយការងារផ្ទះអ្នកសោះ
- តែងតែតិះដៀលអ្នក
- មិនខ្វល់ពីបំណងប្រថ្នារបស់អ្នក
- ឲ្យអ្នកមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង
- តែងតែតាមទារឲ្យអ្នកផ្លាស់ប្ដូតាមតែគេចង់បាន
- ឲ្យអ្នកបោះបង់ក្ដីស្រមៃចោល
- ផ្ដាច់ទំនាក់ទំនងពីអ្នកជុំវិញ៕
ប្រភព៖ Spiceee
