ភ្នំពេញ៖ កាលពីថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បានសរសេរសារចាក់ដោតមួយដែលទាក់ទងទៅនឹងពាក្យថាSingle ដែលជាសារបញ្ឆេះកម្តៅមួយទំហឹងតែម្តង ធ្វើឲ្យលោក ជី ដេវីត តទៅវិញមួយម៉ាត់យ៉ាងចាស់ដៃតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តាមគណនីរបស់ ទេព បូព្រឹក្ស បានបង្ហោះរូបភាពរបស់ខ្លួនថតតែម្នាក់ឯង ហើយបន្ថែមសារខ្លីមួយដែលលេងនូវពាក្យពេជន៍មួយចំនួន ដែលធ្វើឲ្យលោក ជី ដេវីតឆេះដុំនិងតបទៅវិញភ្លាមតែម្តង ចំពោះខ្លឹមសារទាំងមូលមានអត្ថន័យថា៖
ទេព បូព្រឹក្ស៖ រាត្រីសួស្តីចាស ជួបគ្នាក្នុងសុបិន្តណា My Love កុំបង្ខំឲ្យខ្ញុំមានអារម្មណ៍ថាចង់ Single ណា
ជីដេវីត៖ Caption បីដៃអីសមតិច WTF
យ៉ាងណាមិញ អ្នកគាំទ្រក៏បានផ្ទុះសំណើចនូវការលេងសើចរបស់គូស្នេហ៍របស់តារាមួយគូនេះណាស់ ដោយមិនខុសពីកន្លងមកឡើយដែលអ្នកទាំងពីរធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាញឹកញាប់ផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖





