Messi សរសើរខ្សែប្រយុទ្ធរូបនេះមិនដាច់ពីមាត់ ខណៈដែល Liverpool កំពុងដាក់គោលដៅផ្ទេរតារាឆ្នើមរូបនេះមកអង់គ្លេស

//s9.kh1.co/91/91d08ffb7b9ed4916daa0752ba822adbc578c91f.jpg
កីទ្បា

 ០១-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​Messi សរសើរខ្សែប្រយុទ្ធរូបនេះមិនដាច់ពីមាត់ ខណៈដែល Liverpool កំពុងដាក់គោលដៅផ្ទេរតារាឆ្នើមរូបនេះមកអង់គ្លេស

អឺរ៉ុប៖ យោងតាមគេហទំព័រ The Guardian បានឱ្យដឹងថា ក្លិប Inter Milan បានបើកចំហក្នុងការលក់កីឡាករ គោលដៅរបស់ Liverpool ដែលមានឈ្មោះថា Lautaro Martinez ។ ក្រុម Inter មានបញ្ហាហិរញ្ញវត្ថុហើយត្រៀមលក់ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

កីឡាករអន្តរជាតិអាហ្សង់ទីនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅ Liverpool ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ គេហទំព័រ 90min បានរាយការណ៍នៅខែនេះថា Liverpool ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការផ្ទេរអតីតកីឡាករវ័យក្មេងក្លឹប Racing Club ។

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

Martinez បាននៅ Inter តាំងពីឆ្នាំ ២០១៨ និងជួយឱ្យក្រុមឈ្នះជើងឯក Serie A រដូវកាលនេះ ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបង្ហាញខ្លួនសរុបបាន ៣០ លើក និងបង្ហាញខ្លួនបាន ៨ លើកនៅ Serie A រដូវកាលនេះ និងស៊ុតបញ្ចូលទីបាន ១៧ គ្រាប់និងបញ្ជូនបាន ៦ លើកក្នុងការប្រកួតទាំងនោះ។

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

ខ្សែប្រយុទ្ធអន្តរជាតិ Lionel Messi របស់ក្រុម Barcelona និងអាហ្សង់ទីនបានពណ៌នាថា Martinez គឺអស្ចារ្យ  គួរឱ្យកោតស្ញប់ស្ញែង និងពេញសមត្ថភាព នេះបើតាមការចុះផ្សាយរបស់ Mundo Deportivo ក្នុងខែឧសភា ឆ្នាំ ២០២០ ។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនឹងក្លាយជាកីឡាករដ៏ល្អម្នាក់សម្រាប់ក្រុមហង្សក្រហម Liverpool មិនមែនសម្រាប់តែពេលបច្ចុប្បន្ននេះទេ ប៉ុន្តែក្នុងរយៈពេលវែងផងដែរ៕

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T