ថៃ៖ សម្រាប់អ្នកតាមដានវិស័យកម្សាន្តថៃ ពិសេសអ្នកចូលចិត្តទស្សនារឿងភាគថៃប្រាកដជាបានស្គាល់ផលិតករថៃល្បីៗមានកេរ្តិ៍ឈ្មោះបោះសម្លេងចំនួន ៣ រូបខាងក្រោមនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងបើយោងតាមប្រភពកម្សាន្តថៃមួយបានឲ្យដឹងថា ផលិតករទាំង ៣ រូបបានដាច់ចិត្តទម្លាយប្រាប់ពីឈ្មោះតារាសម្តែងប្រុសស្រីដែលពួកគេពេញចិត្ត បន្ទាប់ពីពួកគេបានធ្វើការរួមគ្នានាពេលកន្លងមក។
ផលិតករ Dj Chod

Dj Chod ជាផលិតករដ៏ល្បីឈ្មោះមួយរូប បន្ទាប់ពីលោកបានផលិតរឿងភាគ និងភាពយន្តល្បីៗជាច្រើន ព្រមទាំងបានធ្វើការជាមួយតារាប្រុសស្រីជាច្រើនរូបផងដែរ ក្នុងនោះលោកបាននិយាយថា សម្រាប់តារាប្រុសស្រីដែលលោកចូលចិត្តជាងគេមានចំនួន ៤ រូបដូចជា៖
១. Kaew Jarinya

២. Baifern Pimchanok

៣. Iang Sittha

៤. Sammy Cowell

ផលិតករ Nong Arunosha

រីឯផលិតករស្រី Nong Arunosha នៅក្នុងរឿងភាគល្បីៗជាច្រើនរួមមានដូចជា «Sapai Jao» «Buppesunnivas» និងរឿង «Prom Likit» ព្រមទាំងរឿងភាគថៃផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះផលិតកររូបនេះបានប្រាប់ថា តារាប្រុសស្រី ៤ រូបដែលនាងចូលចិត្តមានដូចជា ៖
១. Toey Pongsakorn

២. Namtarn Pichukkana

៣. Punjan Prama

៤. Prang Kannarun

ផលិតករ Jeab Sopidnapa

សម្រាប់ផលិតករស្រីវ័យក្មេង Jeab Sopidnapa ជាផលិតករប្រចាំប៉ុស្តិ៍លេខ៧ ក្នុងនោះផលិតកររូបនេះក៏បានបញ្ចេញស្នាដៃក្នុងរឿង «Look Mai Lai Sontaya» និងរឿង «Prom Pissawat»។ រីឯតារាប្រុសស្រីដែលនាងពេញចិត្តជាងគេគឺ ៖
១. Kitkong Khamkrith

២. Pim Pimprapa

ប្រភព៖ thaiupdate