ស្ងាត់ៗ! សុខ ស្រីនាង ទៅបន្ថែមរសជាតិជីវិតនៅសមុទ្រ យ៉ាងរំភើយ

//s9.kh1.co/31/31dfaf1490ec3ccab3e0098c6d781e2ef94c0bde.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

សុខ ស្រីនាង បានធ្វើដំណើរកម្សាន្តនៅឯសមុទ្រ យ៉ាងសប្បាយរីករាយ ព្រមទាំងថតរូបភាពជាច្រើនសន្លឹក ដើម្បីទុកជាអនុស្សាវរីយ៍ដែរផងដែរ។

ភ្នំពេញ៖ សុខ ស្រីនាង​ គឺជាតារាចម្រៀងមួយរូបនៅផលិតកម្មរស្មីហង្សមាស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ដោយសារទេពកោសល្យដ៏ល្អអស្ចារ្យ និងរូបសម្បត្តិដ៏ស្រស់ស្អាតរបស់កញ្ញា ដែលធ្វើឲ្យភាពល្បីល្បាញកាន់តែកើនឡើងជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងក្រៅពីមម៉ាញឹកខ្លាំងក្នុងការងារជាសិល្បការិនីដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រទេសកម្ពុជា តារាស្រីរូបនេះក៏តែងតែឆ្លៀតពេលវេលាដែលនៅសេសសល់ដើម្បីដើរកម្សាន្ត ឬក៏ថតរូបដើម្បីជាការលម្ហែអារម្មណ៍កុំឲ្យមានភាពតានតឹង និងស្មុគស្មាញជាដើម។

ជាក់ស្តែង នៅក្នុងថ្ងៃនេះ សុខ ស្រីនាង បានធ្វើដំណើរកម្សាន្តនៅឯសមុទ្រ ដើម្បីកាត់ស្រ្តេស ព្រមទាំងថតរូបដើម្បីទុកជាអនុស្សាវរីយ៍ដែរ ដោយរូបភាពទាំងនេះ កញ្ញា បាននូវសម្រស់ដ៏ស្រស់ស្អាត តាមរយៈសម្លៀកបំពាក់ខោអាវបែបរលុងៗ ដែលមានភាពសាកសមនឹងរូបរាងដ៏ស្រស់ល្វត់ល្វន់ និងសខ្ចីរបស់តារាស្រីរូបនេះខ្លាំងណាស់ ដែលធ្វើរូបភាពប៉ុន្មានសន្លឹកនេះកាន់តែមានទាក់ទាញខ្លាំងមួយកម្រិតទៀតផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនគ្រាន់តែឃើញរូបភាពទាំងនេះហើយ ពួកគេក៏បង្ហាញពីចំណាប់អារម្មណ៍ចង់ទៅលេងសមុទ្រដូចអាយដលដែរ ដោយមើលរូបទៅគឺនឹកឃើញដល់ទិដ្ឋភាពនៅទីនោះតែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T