Friend Zone ឬ​លើស​ពីមិត្ត តែមិនមែនជា​ស្នេហា? អ្នកត្រូវ​ប្រ​យ័ត្ន ព្រោះ​ទំនាក់​​ទំនង​ខ្លះ​មិន​​ប្រាកដ​​ប្រជាទេ

//s9.kh1.co/8d/8d4d840026cfc106bd2725b5a47b562901f3d02b.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ទំនាក់ទំនងមួយដែលយើងមិន​អាច​បកស្រាយបានថាជាទំនាក់ទំនងអ្វីឱ្យប្រាកដ មិនមែនជាសង្សា តែលើសពីមិត្ត តើវាជា​ទំនាក់​ទំនងបែប​យ៉ាង​ម៉េច​​ទៅវិញ?

បើនិយាយពីទំនាក់ទំនងវិញ អ្នកណាក៏មានការទាក់ទងរាប់អានគ្នាដែរ។ ប៉ុន្តែមានទំនាក់ទំនងមួយ ដែលយើងមិន​អាច​បកស្រាយបានថាជាទំនាក់ទំនងអ្វីឱ្យប្រាកដ មិនមែនជាសង្សា តែលើសពីមិត្ត តើវាជាទំនាក់ទំនងបែប​យ៉ាង​ម៉េច​​ទៅវិញ?
មនុស្សម្នាក់ៗតែងតែមាននៅទំនាក់ទំនង ចំពោះគ្នាទៅវិញទៅមក មិនថាជាទំនាក់ទំនងបែបមិត្តភក្តិ ឬក៏ទំនាក់​ទំនង​បែប​ស្នេហានោះទេ។ ជាក់ស្ដែងមានទំនាក់ទំនងមួយ ដែលមានមនុស្សមួយចំនួនធំអាចនឹងធ្លាប់​ឆ្លងកាត់នូវបទ​ពិសោធន៍​មួយនេះ។ ហើយទំនាក់ទំនងនោះពិតជាមិនមាននរណាម្នាក់អាចបកស្រាយឱ្យបានច្បាស់លាស់នោះទេថា វាជា​ទំនាក់ទំនងអ្វីឱ្យប្រាកដ។ ចំពោះទំនាក់ទំនងនេះ គឺពិតជាលំបាកណាស់ព្រោះអាចធ្វើឱ្យមនុស្ស ដែលស្ថិតនៅ​ក្នុង​ទំនាក់ទំនងនេះ មានការឈឺចាប់ គ្រាំគ្រាចិត្តដោយសារតែទំនាក់ទំនងដែរគ្មាននិយមន័យច្បាស់លាស់មួយនេះ។ លើសពីនេះទៅទៀតវាអាចធ្វើឱ្យមនុស្សពីរនាក់ក្នុងទំនាក់ទំនងនេះមានការឈឺចាប់មិនអាចបំភ្លេចបានថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=431,q=100/6a/6a77986e338f31e60b2ed32fa8d17ccbd715135f.jpg

មូលហេតុ ដែលនាំឱ្យពួកគេឈានដល់ទំនាក់ទំនងមួយនេះ ដំបូងឡើយពួកគេអាចជាមិត្តដ៏ល្អនឹងគ្នា ចេះយល់ចិត្តគ្នា​ទៅវិញទៅមក ដែលអាចនិយាយមួយបែបទៀតថាជាមិត្តយល់ចិត្ត ហើយដោយសារតែការយល់ចិត្តនេះ ទើបធ្វើឱ្យ​មនុស្ស​ពីរនាក់ឈានដល់ទំនាក់ទំនងមួយ ស្រដៀងនឹងទំនាក់ទំនងបែបសង្សា ឬស្នេហាដែរ។ ជាទូទៅក្នុងទំនាក់ទំនងនេះពួកគេទាំងពីរ អាចនឹងមានចិត្តលើគ្នាទៅវិញទៅមក ក៏ប៉ុន្តែដោយសារតែការ​ខ្លាចបាត់​បង់​មិត្តភាពដ៏ល្អរបស់ពួកគេ ទើបគេមិនហ៊ានសារភាពប្រាប់គ្នានោះទេ។ មួយវិញទៀតចំពោះខាងនារីវិញ ប្រាកដណាស់​នាងមិនហ៊ានប្រាប់ទៅខាងបុរសមុននោះទេ ក៏ទោះបីជានាងស្រលាញ់ខ្លាំងប៉ុណ្ណាក៏ដោយ ព្រោះនាងគិតថាវា​មិនសម​ចំពោះខ្លួនជាស្រី ព្រមទាំងខ្លាចគេមិនព្រមស្រលាញ់ខ្លួនវិញផងដែរ។

ចំពោះការគិតរបស់មនុស្សប្រុសវិញ ក៏មិនសូវ​ខុស​គ្នា​ប៉ុន្មានដែរពីមនុស្សស្រីគ្រាន់តែថាមនុស្សប្រុស គេខ្លាចបាត់​បង់​មិត្តភាព ព្រមទាំងមនុស្សដែលខ្លួនឯង​ស្រលាញ់​ទោះបីមិនមែនជាសង្សាក៏ដោយ ព្រោះថាប្រសិនបើពួកគេ​ដោយសារ​តែស្នេហាផ្ដាច់ទំនាក់ទំនងគ្នា នោះអនុស្សាវរីយ៍ល្អៗ ព្រមទាំងការដែលធ្លាប់យល់ចិត្តគ្នា ធ្លាប់និយាយជាមួយគ្នាលេង ក៏នឹងត្រូវបាត់បង់ផងដែរ។ ដូច្នេះហើយពួកគេទាំងពីរសុខចិត្តនៅបន្តមិត្តភាពមិនច្បាស់លាស់ថាជាអ្វីនឹងគ្នាឱ្យប្រាកដដូចជាពាក្យថា មិនមែនជាសង្សា តែលើសពីមិត្ត មួយនេះ។ ជាងនេះទៅទៀតក្នុងទំនាក់ទំនងពួកគេទាំងពីរច្បាស់ណាស់នឹងមាន អ្នកទីបីដូចជា មនុស្សដែលខាងស្រីលួចស្រលាញ់ (Crush) ឬក៏មនុស្សដែលខាងប្រុសស្រលាញ់ ហើយពួកគេ​សុទ្ធតែដឹងរៀងខ្លួនថា មនុស្សដែលដៃគូររបស់ខ្លួនលួចស្រលាញ់នោះជាអ្នកណា។ នេះក៏ជាមូលហេតុធំមួយសម្រាប់​ពួកគេ ដែលមិនហ៊ានប្រាប់គ្នាទៅវិញទៅមក។  

https://s9.kh1.co/__image/w=607,h=902,q=100/00/008391bf4d9708be7c9c36e136224376a72f2824.jpg

ចុងក្រោយធ្វើឱ្យពួកគេហួសពេល មានការសោកស្ដាយរៀងខ្លួន នូវរឿងមិនហ៊ានសារភាពប្រាប់គ្នា ដោយសារក្នុង​នោះ​មាន​ម្នាក់ទទួលយកស្នេហាពីអ្នកដទៃរួចទៅហើយ ។ តែទោះបីជាពួកគេមិនបានគ្នាជាគូរក៏ដោយ ក៏ពួកគេអាច​នៅបន្តរាប់អានគ្នាជាលក្ខណៈមិត្តភក្តិវិញផងដែរ។

ដូចនេះពាក្យថា មិនមែនជាសង្សា តែលើសពីមិត្ត​ នោះថា ជាទំនាក់ទំនងបែបមនុស្សយល់ចិត្ត ឬក៏ភាសាចាក់ដោត​មួយទៀតថា ទំនាក់ទំនងនៃភាពឈឺចាប់។ ម្យ៉ាងវិញទៀតរឿងរ៉ាងខាងលើក៏ស្រដៀងនឹងរឿង Friend Zone ដែរ ប៉ុន្តែចំពោះរឿងនេះចុងក្រោយពួកគេទាំងពីរបានស្រលាញ់គ្នាជាគូរអនាគត មិនដូចពាក្យថា មិនមែនជាសង្សា តែលើសពីមិត្ត​ នោះទេ ។ 

គួរបញ្ជាក់ផងដែរថា នេះគឺជារឿងរ៉ាវពិតពីអ្នកដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់រឿងមួយនេះ។ ហើយពួកគេបាន​ផ្ដល់​យោបល់ថាចំពោះអ្នកដែលចាប់ផ្ដើមមានទំនាក់ទំនងមួយនេះគួរតែកុំសាកអី គួរតែដកខ្លួនចេញ កុំឱ្យមានភាព​ឈឺ​ចាប់នៅថ្ងៃខាងមុខ ហើយបើដឹងថាខ្លួនមានចិត្តលើគ្នាហើយគួរតែសារភាពទៅ កុំឱ្យមានការសោកស្ដាយរៀង​ខ្លួន​នៅ​ថ្ងៃខាងមុខ៕

https://s9.kh1.co/__image/w=650,h=582,q=100/8e/8e6dcc39ca312f71a8b3354552b7d69c4c11c9da.jpg
Khna Soknang
Sok Nang (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T