ស្រលាញ់គ្នាបែបណា បានមិនធុញគ្នា?

//s9.kh1.co/bf/bfe1cfd56729fc6fe0244986367217a3190cf2e7.jpg
ប្រលោមលោក & អប់រំ

 ៣១-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ទោះស្រលាញ់គ្នាខ្លាំងប៉ុណ្ណា បើចង់រក្សាទំនាក់ទំនងឲ្យឋិតថេរនិងមិនចេះធុញគ្នា អ្នកមិនត្រូវធ្វើរឿងអស់ទាំងនេះទេ។

មនុស្សពីនាក់កាន់តែស្រឡាញ់គ្នាខ្លាំង ក៏កាន់តែឈ្លោះគ្នាមិនចេះចប់ វាក៏ព្រោះតែ ក្ដីស្រឡាញ់វាលើសលប់ខ្លាំងពេក ទើបបង្កឱ្យកើតជាអារម្មណ៍ចេះតែចង់ហួងហែង ប្រចណ្ឌ ខឹង និងបិទសេរីភាពគ្នាទៅវិញទៅមក។ ដូចដែលដឹងហើយថា មនុស្សយើង បើកាលណាចេះតែបិទសិទ្ធសេរីភាពគ្នា គឺធ្វើឱ្យម្ខាងៗមានអារម្មណ៍ធុញទ្រាន់ សាញាំ ក៏ចាប់ផ្ដើមរង្គោះចិត្តដាក់គ្នាមិនខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សួរថា តើគួរស្រឡាញ់គ្នាបែបណា បានមិនធុញគ្នា?

គ្មាន​បុរស​ណា​ឬ​នារីណា ស្រលាញ់មនុស្ស​​ចូល​ចិត្តប្រើ​អារម្មណ៍ ជា​ជាង​ប្រើ​ការ​គិត​នោះ​ទេ។ ​បើ​ចង់​ឲ្យ​ទំនាក់​ទំនង​បាន​យូរ​អង្វែងនិងស្រលាញ់គ្នាមិនចេះធុញគ្នា អ្នក​មិន​គួរ​ទម្លាប់​ធ្វើ​រឿង​ទាំង​នេះ​ទេ។

១. ចូលចិត្តរអ៊ូ​ទាំច្រើន

អាចនិយាយបានថា មនុស្ស​ស្រី​ភាគ​ច្រើន​​ពិត​ជា​ចូល​ចិត្ត​រអ៊ូ​រទាំ​ណាស់ ​តែ​យ៉ាង​ណា​ក៏​ដោយ ​មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​នារី​ពូកែ​រអ៊ូ​ទេ។ ​ម្យ៉ាង​ទៀត អ្នក​ត្រូវ​ចាំ​ថា អ្នក​គឺ​ជា​សង្សារគេ ​មិន​មែន​ម្តាយ​គេ​ឡើយ ​ដូច្នេះ​អ្នក​​ត្រូវ​​និយាយ​​ឲ្យ​មាន​ហេតុ​ផល កុំ​លក្ខណៈ​ចេញ​មក​រអ៊ូ​មួយ​យប់​ទល់​ភ្លឺ​តែ​រឿង​ដដែរ​ៗ​ពេក ។

https://s9.kh1.co/__image/w=500,h=621,q=100/e4/e43e9e0d6b5079a206ca68db16e699427a113131.jpg

២.ហាម​មិន​ឈប់គ្រប់សព្វបែបយ៉ាង

​មិនថាជាដៃគូស្នេហាស្រលាញ់គ្នាខ្លាំងប៉ុណ្ណានោះទេ មនុស្ស​ស្រីឬប្រុស ​ដែល​ពូកែ​ហាម​សង្សារ​មិន​ឲ្យ​ធ្វើ​នេះ ​មិន​ឲ្យ​ធ្វើ​នោះ ប្រៀប​ដូច​ខ្លួន​ឯង​ជា​អ្នកចាំឃ្លាំមើលចាំ​យាម​គេ​២៤​ម៉ោង ​គឺ​ជ្រុល​ពេក​ហើយ។ ​មនុស្ស​ប្រុស​ឬស្រីក៏​ចង់​បាន​ភាព​ឯក​ជន​របស់​​ខ្លួន ​ហើយ​គាត់​ក៏​​មិន​ចង់​ត្រូវ​ប្រាប់​អ្នក​គ្រប់​រឿង​ពេក​ដែរ។ ​ដូច្នេះ ​កុំ​បង្កើត​ភាព​ភ័យ​ខ្លាច​ដល់​គាត់​ដោយ​ហាម​ឃាត់គ្នាមិន​ឈប់​បែប​នេះ​។

https://s9.kh1.co/__image/w=564,h=588,q=100/14/144983e7e9f251ca9795db021f34c1220c33a808.jpg

៣.ធ្វើខ្លួនឆាប់​ខឹងឆេវឆាវ

មិនថាមនុស្ស​ប្រុសឬស្រី​មិន​ចូល​ចិត្ត​ឲ្យមនុស្សខ្លួនស្រលាញ់គិតតែពី​​រក​រឿង​ឈ្លោះគ្នា​ឡើយ។ ​កាន់​តែ​ឈ្លោះ ​មិន​មែន​បង្ហាញ​ថា​អ្នក​ទាំង​ពីរ ​កាន់​តែ​ស្រលាញ់​គ្នា​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​មាន​តែ​បំផ្លាញ​ទំនាក់​ទំនង​របស់​អ្នក​ទៅ​វិញ​ទេ ​​​ហេតុ​នេះ​អ្នក​គួរ​​តែ​រក្សា​ខ្លួន ​និង​គ្រប់​គ្រង​អារម្មណ៍​​ឲ្យ​បាន​ល្អ មុន​សម្តែង​ឬ​និយាយ​អ្វី​មួយ។

៤.មាត់ឥតគម្រប ​មិន​ទុក​មុខ​មាត់ឲ្យគ្នា

ដៃគូទាំងសងខាង ទាំងភាគី​បុរស និង ស្ត្រី ​ខ្លាច​បំ​ផុត​​នៅ​ពេល​ចេញ​ក្រៅ ឬ​ជួប​ជាមួយ​មិត្ត​ភក្កិ ហើយ​សង្សា​រ​និយាយបំបាក់​មុខ​ខ្លួននៅ​កណ្តាល​ចំណោមមនុស្សទាំងអស់។ទោះជាយ៉ាងណានៅក្នុងកាលៈទេសៈនោះ ​អ្នក​គួរ​ផ្តល់​កិត្តិយស និង​ការគោឲ្យគ្នា មាន​រឿង​អ្វី​អាច​និយាយ​គ្នា​បាន​ពេល​នៅ​ស្ងាត់​ៗ មិន​មែន​មក​បង្ហើយ​អស់​ពេល​នៅ​មុខ​គេ​មុខ​ឯង​នោះ​ទេ៕

ប្រភព៖ bustle

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T