អូសេអានី៖ ថ្មីៗនេះ អ្នកភូមិនៅលើកោះ Solomon មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានប្រទះឃើញកង្កែបមួយក្បាល មានទំហំយ៉ាងធំ និងកម្របានឃើញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Jimmy Hugo វ័យ៣៥ឆ្នាំ ជាអ្នកប្រទះឃើញកង្កែបមួយក្បាលនេះមុនគេ នៅពេលដែលគាត់កំពុងបរបាញ់ជ្រូកព្រៃ ហើយពេលនោះ វាបានលោតចេញពីគុម្ភព្រៃ។ ទន្ទឹមនឹងនេះដែរ គាត់បាននិយាយថា៖
ខ្ញុំស្ទើរតែមិនជឿនឹងអ្វីដែលបានឃើញ ព្រោះវាជាកង្កែបដ៏ធំបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុន។ ពួកយើងជាអ្នកភូមិបានហៅវាថា មាន់ព្រៃ ព្រោះអ្នកភូមិចូលចិត្តបរិភោគសាច់កង្កែបជាងសាច់មាន់ទៅទៀត ប៉ុន្ដែកង្កែបពិបាករកចាប់មកបរិភោគណាស់។
យ៉ាងណាមិញ កង្កែបដ៏ធំមួយក្បាលខាងលើនេះ ត្រូវបានគេយកបរិភោគបាត់ទៅហើយ ព្រោះមិនបានប៉ុន្មានផង វាក៏ងាប់ស្រាប់តែម្ដង ហើយគេសង្ឃឹមថា នឹងអាចប្រទះឃើញធំបែបនេះម្ដងទៀតទាំងនៅមានជីវិត និងមិនធ្វើបាបទេ។
គួរបញ្ជាក់ដែរថា កង្កែបនេះជាប្រភេទពូជ Cornufer guppyi និងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនវាមានការធ្លាក់ចុះ ដោយសារតែការកាប់បំផ្លាញព្រៃឈើ។ ហើយទំហំរបស់វា អាចលូតលាស់ដល់ប្រវែង ៣២ សង្ទីម៉ែត្រនិងមានទម្ងន់រហូតដល់ ៣.២៥ គីឡូក្រាមឯណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖



ប្រភព: Daily Mail