បរទេស៖ កីឡាករវ័យ៣១ឆ្នាំ មកពីក្រុមយក្សអាឡឺម៉ង់ FC Bayern Munich ត្រូវបានលោក Joachim Löw កោះហៅចូលជម្រើសជាតិសាជាថ្មីដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ UEFA EURO 2020 នាខែមិថុនាខាងមុខនេះ។ សម្រាប់ខ្សែការពារមកក្រុម Dortmund កីឡាករ Matt Hummels ក៍ត្រូវបានកោះហៅសាជាថ្មីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំពោះខ្សែបម្រើ Marco Reus បានប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងព្រឹត្តិការណ៍ Euro 2020 ដោយសារចង់សម្រាកពង្រឹងកាយសម្បទាសម្រាប់ការប្រកួតឱ្យ Borussia Dortmund នារដូវកាលក្រោយ។ សម្រាប់កីឡាករទាំង២៦នាក់មានដូចជា៖ Bernd Leno , Manuel Neuer , Kevin Trapp , Ginter , Gosens , Gunter , Halstenberg , Hummels , Klostermann , Koch , Rudiger , Sule , Can , Genbry , Goretzka , Gundogan , Havertz , Hofmann , Kimmich , Kroos , Muller , Musiala , Neuhaus , Sane , Volland , Werner ៕

ប្រភព៖ Goal