បើមនុស្សបរិភោគអាហារ ដែលមានបំណែកប្លាស្ទិចតូចៗក្នុងនោះ តើវាអាចបង្កគ្រោះថ្នាក់អ្វីខ្លះ ចំពោះរាងកាយ?

//s9.kh1.co/42/423fd509d3902b625865102a6f29d7a814dbed06.jpg
បច្ចេកវិទ្យា

 ១៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចំណេះដឹងដែលគួរតែយល់ដឹង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តការហូបចុក ព្រោះថាអីឡូវមិនដឹងជាចំណីអ្វីខ្លះទេដែលមានគ្រោះថ្នាក់

បរទេស៖ យោងតាមអត្ថបទ ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃការស្រាវជ្រាវបរិស្ថាននិងសុខភាពសាធារណៈ វាធ្វើឱ្យយើងដឹងថា ការយល់ដឹងរបស់យើងអំពីផលប៉ះពាល់លើសុខភាពមនុស្ស ដោយសារតែភាគល្អិតប្លាស្ទិច (microplastics) នៅមានចន្លោះប្រហោងច្រើនណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សអាចប៉ះពាល់ភាគល្អិតប្លាស្ទិចបាន តាមរយៈការបរិភោគអាហារសមុទ្រ សាច់សត្វ ទឹកផឹក និងតាមរយៈខ្យល់ផងដែរ។

យោងតាមលោកស្រី Rachel Adams សាស្រ្តាចារ្យជាន់ខ្ពស់ផ្នែកជីវសាស្រ្តនៅឯសាកលវិទ្យាល័យ Cardiff Metropolitan បាននិយាយថា ការបរិភោគភាគល្អិតប្លាស្ទិចអាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនដូចជា៖

ការរលាក៖ នៅពេលការរលាកកើតឡើង កោសិកាឈាមសរបស់រាងកាយ និងសារធាតុដែលវាផលិតបានការពារយើងពីការឆ្លង។ បែបនេះវាអាចបណ្តាលឱ្យខូចខាតដល់ជាលិកា។

ភាពស៊ាំឆ្លងតបទៅនឹងអ្វីដែល 'ចម្លែក' ដែលចូលមកក្នុងរាងកាយ៖ ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅលើកត្តាទាំងនេះ អាចបណ្តាលឱ្យខូចខាតដល់រាងកាយ។

រាងកាយមនុស្សនឹងក្លាយជាអ្នកផ្ទុកជាតិពុលផ្សេងៗទៀត ដែលចូលក្នុងខ្លួន៖ ភាគល្អិតប្លាស្ទិចជាទូទៅមិនជ្រាបទឹកនោះទេ ហើយវានឹងស្រូបជាតិពុលដែលមិនរលាយនានា ដូចជាបារត សារធាតុពុលសរីរាង្គដូចជាថ្នាំសំលាប់សត្វល្អិត និងសារធាតុគីមីដែលគេហៅថា dioxins។ ដែលសារធាតុទាំងនេះអាចបណ្តាលឱ្យមានជំងឺមហារីក ក៏ដូចជាបញ្ហាបន្តពូជនិងការលូតលាស់ផងដែរ។ ប្រសិនបើភាគល្អិតប្លាស្ទិចទាំងនេះចូលក្នុងខ្លួន ជាតិពុលនឹងអាចកកកុញនៅក្នុងជាលិកាខ្លាញ់បានទៀតផង៕ 

Join us: https://t.me/khmerload

រូបភាពបង្ហាញពីប្លាស្ទិចអាចមកដល់អាហាររបស់មនុស្ស តាមរយៈត្រី
រូបភាពបង្ហាញពីប្លាស្ទិចអាចមកដល់អាហាររបស់មនុស្ស តាមរយៈត្រី
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T