ហ្សីមបាវេ៖ មហាជនជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបុរសវ័យចំណាស់ម្នាក់ ដែលមានប្រពន្ធ ១៦នាក់ និងកូនរហូតដល់ទៅ ១៥១នាក់ ដែលទើបបានបង្ហើថាលោក គ្មានបំណងបញ្ឈប់ក្នុងពេលឆាប់ៗនេះឡើយ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបការប្រពន្ធទី១៧។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Misheck Nyandoro អាយុ ៦៦ឆ្នាំ ជាអតីតយុទ្ធជនសម័យសង្គ្រោម (បច្ចុប្បន្នចូលនិវត្ដន៍) ដែលមានគម្រោងយកប្រពន្ធកូនច្រើនបែបនេះ គឺចាប់តាំងពីពេលលោកមានអាយុ ៣៨ឆ្នាំមកម្ល៉េះ។ លោកបានរៀបការលើកចុងក្រោយនៅឆ្នាំ២០១៥ ហើយបានផ្អាកចាប់ពីពេលនោះមក ដោយសារតែស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសហ្សីមបាវេមិនល្អ ប៉ុន្ដែលោកមានគម្រោងបន្ដរៀបការប្រពន្ធទី១៧វិញ នារដូវក្ដៅឆ្នាំនេះ ហើយសង្ឃឹមថានឹងមានប្រពន្ធ ១០០នាក់ និងកូន ១,០០០នាក់ នៅមុនពេលស្លាប់។
លោក Misheck បានបង្ហើបថាចំពោះការផ្សំដំណេកវិញ លោកបានបែងចែកកាលវិភាគយ៉ាងត្រឹមត្រូវ ដោយក្នុងមួយយប់ៗត្រូវផ្សំដំណេកជាមួយប្រពន្ធម្ដង ៤នាក់ ក្នុងចំណោមប្រពន្ធទាំង ១៦នាក់។ ដោយឡែក ចំពោះផ្នែកហិរញ្ញវត្ថុ លោកមិនមានអារម្មណ៍ថាមានបន្ទុកលើកូនទាំង ១៥១នាក់នោះឡើយ ផ្ទុយទៅវិញលោកទទួលបានផលប្រយោជន៍យ៉ាងច្រើនពីគ្រួសារយក្សរបស់លោកមួយនេះ ដោយតែងតែទទួលបានអំណោយ និងសាច់ប្រាក់ពីពួកគេ។
បច្ចុប្បន្ន បុរសវ័យ ៦៦ឆ្នាំរូបនេះមិនធ្វើការងារអ្វីឡើយ ហើយក្នុងមួយថ្ងៃៗតែងតែចំណាយពេលអង្គុយក្នុងកូនផ្ទះមួយ ចាំបរិភោគអាហារម្ដងមួយៗ ទាំង១៦មុខរបស់ប្រពន្ធ ដែលបានយកមកជាបន្ដបន្ទាប់។ លោកនិយាយថា៖
គួរឲ្យដឹងដែថា ក្នុងចំណោមកូនៗទាំងអស់របស់លោក Misheck មាន ៥០នាក់កំពុងសិក្សា, ៦នាក់កំពុងធ្វើការជាកងទ័ព, ២នាក់ជាប៉ូលិស, ១១នាក់មានជំនាញវិជ្ជាគួរឲ្យដឹងដែរថា ក្នុងចំណោមកូនៗ ទាំងអស់របស់លោក Misheck មាន ៥០នាក់កំពុងសិក្សា, ៦នាក់កំពុងធ្វើការជាកងទ័ព, ២នាក់ជាប៉ូលិស, ១១នាក់មានជំនាញវិជ្ជាផ្សេងៗគ្នា ហើយកូនស្រី ១៣នាក់បានរៀបការរួចហើយ។ ជាមួយគ្នានេះ លោកក៏មានកូនប្រុសម្នាក់ កំពុងដើរតាមគន្លងផងដែរ ដោយរូបគេមានប្រពន្ធ៤នាក់ ក្នុងពេលតែមួយ៕ផ្សេងៗគ្នា ហើយកូនស្រី ១៣នាក់បានរៀបការរួចហើយ។ ជាមួយគ្នានេះ លោកក៏មានកូនប្រុសម្នាក់ កំពុងដើរតាមគន្លងផងដែរ ដោយរូបគេមានប្រពន្ធ៤នាក់ ក្នុងពេលតែមួយ៕
សូមទស្សនារូបភាពខាងក្រោម៖
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
ប្រភព៖ worldofbuzz