ប្រេស៊ីលចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinovac និង Pfizer ដល់អត្តពលិក និងគ្រូបង្វឹកដែលចូលរួមព្រឹត្តិការណ៍អូឡាំពិក

//s9.kh1.co/ac/ac80935fa7c0bb7358532ed86dc372a131053eb0.jpg
កីទ្បា

 ១៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អត្តពលិក គ្រូបង្វឹកនិងអ្នកសារព័ត៌មានប្រេស៊ីលកាលពីថ្ងៃ​សុក្របានចាប់ផ្តើមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Sinovac របស់ប្រទេសចិននិងក្រុមហ៊ុនអាមេរិក Pfizer ក្នុងការរៀបចំត្រៀមសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូ

ប្រេស៊ីល៖ អត្តពលិក គ្រូបង្វឹកនិងអ្នកសារព័ត៌មានប្រេស៊ីលកាលពីថ្ងៃ​សុក្របានចាប់ផ្តើមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Sinovac របស់ប្រទេសចិននិងក្រុមហ៊ុនអាមេរិក Pfizer ក្នុងការរៀបចំត្រៀមសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសប្រេស៊ីលនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មនុស្សចំនួន ១,៨០០ នាក់ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក ដោយវ៉ាក់សាំងជាច្រើនដូសនឹងត្រូវបានផ្ដល់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងចំនួន ៦ រួមមានទីក្រុង Rio de Janeiro, Sao Paulo, Fortaleza, Porto Alegre, Brasilia និងទីក្រុង Belo Horizonte ។

រូបតំណាង
រូបតំណាង

កីឡាករបាញ់ធ្នូ Marcus Vinicius D'Almeida មានប្រសាសន៍ថា “ខ្ញុំមានអារម្មណ៍ថាវាផ្តល់ការការពារដល់ខ្ញុំ” ។ “​ពួកគេបានរារាំងការចូលរួមរបស់ខ្ញុំនៅក្នុងបណ្តាប្រទេសមួយចំនួន ដូច្នេះឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ញុំអាចបញ្ចប់ការត្រៀមលក្ខណៈអូឡាំពិករបស់ខ្ញុំដោយមិនចាំបាច់បារម្ភពីការឆ្លងជំងឺឡើយ។”​

អត្តពលិកហែលទឹកម៉ារ៉ាតុង Ana Marcela Cunha គឺជាអត្តពលិកដំបូងគេដែលបានទទួលវ៉ាក់សាំងនៅទីក្រុង Rio de Janeiro

ម្ចាស់ជើងឯកពិភពលោក ៥ សម័យកាលរូបនេះបាននិយាយថា "សម្រាប់រាល់ដូសនីមួយៗដែលយើងបានកំពុងតែទទួល ពីរដូសត្រូវបានបរិច្ចាគ។ ដូច្នេះតាមរយៈកីឡាបានកំពុងចូលរួម​ចំណែកយ៉ាងច្រើនដល់សុខុមាលភាពរបស់ប្រជាជនប្រេស៊ីល" ។

រូបតំណាង
រូបតំណាង

ប្រទេសផ្សេងទៀតដែលបានប្រកាសកម្មវិធីចាក់វ៉ាក់សាំងសម្រាប់អត្តពលិកអូឡាំពិករបស់ពួកគេរួមមានប្រទេសអាល្លឺម៉ង់, អូស្រ្តាលី, ប៊ែលហ្សិក, កាណាដា, កូរ៉េខាងត្បូង, ជប៉ុន, ហូឡង់, ហុងគ្រី, អង់គ្លេស, អ៊ីស្រាអែល, លីទុយអានី, ម៉ិកស៊ិកនិងប្រទេសនូវែលសេឡង់។

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាដោយត្រូវបានពន្យារពេលមួយឆ្នាំដោយសារតែជំងឺកូវីដ-១៩ បានឆ្លងរាលដាល។

យោងតាមមន្រ្តីក្នុងតំបន់បានអោយដឹងថាអត្តពលិកប្រេស៊ីលជាង ២០០ នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡានេះ ហើយកីឡាករអាចនឹងឈានដល់ចំនួន ៣០០ នាក់៕

រូបតំណាង
រូបតំណាង
កីឡាការនី Ana Marcela Cunha
កីឡាការនី Ana Marcela Cunha

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T