កប់ណាស់! ទទួលដំណឹងថាកីឡាករបាល់ទះកម្ពុជារូបនេះនឹងហោះឆ្លេងដែនទៅលេងនៅប្រទេសតៃវ៉ាន់ ដោយទទួលបានប្រាក់ឈ្នួលជាង១០ម៉ឺនដុល្លារ

//s9.kh1.co/7b/7b011698e8ed04db49e20525747068beefe37509.jpg
កីទ្បា

 ១៩-កញ្ញា-២០២៣ ៩ព្រឹក · ៧ ខែមុន

ទទួលដំណឹងថាកីឡាករបាល់ទះកម្ពុជារូបនេះនឹងហោះទៅលេងនៅប្រទេសតៃវ៉ាន់ ដោយទទួលបានប្រាក់ឈ្នួលខ្ទង់១២ម៉ឺនដុល្លារ

កម្ពុជា៖ កីឡាករបាល់ទះម្ចាស់អាវលេខ ៩ របស់កម្ពុជាកីឡាករ វឿន វាសនា ត្រូវបានទទួលដំណឹងថា រូបគេនឹងផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទះមួយនៅក្នុងប្រទេសតៃវ៉ាន់ បន្ទាប់ពីបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍ Asian Game។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 វឿន វាសនា
 វឿន វាសនា

រម្លឹកថា វឿន វាសនា ដែលបច្ចុប្បន្នជាកីឡាកររបស់វិសាខា គឺធ្លាប់បានក្លិប Lavie Long An របស់ប្រទេស វៀតណាម ចុះកុងត្រាផ្ទេរទៅកាន់ទីនោះចំនួន ២ ដងរួចមកហើយ ជាមួយនឹងកំណត់ត្រាមិនធ្លាប់មាននៅប្រទេសកម្ពុជា ដោយពេលនោះរូបគេទទួលបានជាង ២ ម៉ឺនដុល្លារអាមេរិកឯណោះ។

ត្រឡប់មកកាន់ស្រុកកំណើតមិនទាន់បានប៉ុន្មានផង វឿន វាសនា ឥឡូវនេះនឹងទទួលបានឱកាសផ្លាស់ទៅលេងនៅក្រៅប្រទេសម្តងទៀត ដោយរូបគេនឹងទៅក្រេបយកបទពិសោធន៍ថ្មីនៅក្នុងប្រទេស តៃវ៉ាន់ ហើយបើតាមការបញ្ជាក់ដោយអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោកបណ្ឌិត  អាំង សិរីពិសិដ្ឋ គឺវាសនា នឹងទទួលបានប្រាក់ឈ្នួលខ្ពស់កប់ពពករហូតដល់ទៅជាង ១០ ម៉ឺនដុល្លារអាមេរិកឯណោះ ជាមួយនឹងកុងត្រារយៈពេល ២ ឆ្នាំ។

 វឿន វាសនា និងលោកអាំង សិរីពិសិទ្ធ
 វឿន វាសនា និងលោកអាំង សិរីពិសិទ្ធ

គួរបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកនៃពានរង្វាន់ Asian Games ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិ ឥណ្ឌា ចាប់ពីម៉ោង ៦ ល្ងាចតទៅ។

ប្រភពអាំង សិរីពិសិទ្ធ

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T