កម្សាន្ដ៖ មហាជន ពិតជានៅចាំមិនភ្លេច អំពីកីឡាការិនីឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលជាកីឡាការិនី ស្នូកឃ័រ និងប៊ីយ៉ា ដណ្ដើមបានមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធមួយគ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កីឡាការិនីស្នូកឃ័ររូបនេះ បានឈ្នះពានរង្វាន់ជាលើកទី២ របស់ខ្លួន នៅលើទឹកដីប្រទេសកូរ៉េម្ដងទៀត ជាលើកទី២ ព្រោះកាលពីខែមីនា ឆ្នាំ២០២៣នេះ នាងបានឈ្នះពានជើងឯកពិភពលោក ជាលើកទី១ នៅលើទឹកដីកូរ៉េផងដែរ។

ទន្ទឹមគ្នានេះដែរ កីឡាការិនីស្នុកឃ័រ ស្រួង ភាវី នៅតែមិនធ្វើឲ្យខ្មែរអស់សង្ឃឹម ទៅលើរូបនាងនោះទេ នាងតែងតែលើកមុខមាត់ប្រទេសជាតិជានិច្ច និងធ្វើឲ្យប្រជាជនខ្មែរទាំងមូល ពិតជារំភើប រីករាយ មានមោទកភាពយ៉ាងខ្លាំងចំពោះរូបនាង ជាមួយជម្នះរបស់កីឡាការិនីរូបនេះ ក្នុងនាមជាកីឡាការិនីរបស់កម្ពុជាមួយរូប។ មិនត្រឹមតែប៉ុណ្ណោះ នាងបានបង្ហោះបន្ថែម នូវរូបភាពប៉ុន្មានសន្លឹក ភ្ជាប់ជានឹងសំណេរ ដ៏រំជួលចិត្តដូច្នេះថា៖
«ភារីទទួលជ័យជម្នះ និងយកភាពមោទនភាពជូនប្រជាជនកម្ពុជាលើទឹកដីកូរ៉េម្ដងទៀតហើយ។ "បើយើងខ្លាំងធ្វើឱ្យកម្ពុជាខ្លាំង" "បើយើងខ្លាំងប្រជាជនយើងក៏ខ្លាំង" " បើយើងជាមនុស្សអស្ចារ្យ យើងក៏ធ្វើឱ្យកម្ពុជាអស្ចារ្យ" "យើងនឹងជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា"»៕
សូមទស្សនារូបភាពខាងក្រោម៖






