បរទេស៖ កីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់ទី ១០០ សម្រាប់ក្រុម Juventus ក្នុងការប្រកួតទី ១៣១ របស់គាត់ទល់នឹងក្រុម Sassuolo កាលពីថ្ងៃពុធ ដែលធ្វើឲ្យក្រុមរបស់ Andrea Pirlo ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ។ តាមរយៈការប្រៀបធៀប គាតបានចំណាយ ២៥៣ ប្រកួតដើម្បីឈានដល់គ្រាប់បាល់ ១០០ សម្រាប់ក្រុម Manchester United, ១០៥ ប្រកួតជាមួយ Real Madrid និង ១៦៥ ប្រកួតជាមួយព័រទុយហ្កាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ផងដែរថា Paulo Dybala ក៏បានរកគ្រាប់បាល់ទី១០០ ក្នុងអាជីពរបស់គាត់ឱ្យក្រុមសេះបង្កង់ Juventus ក្នុងការប្រកួតតែមួយផងដែរ នៅក្នុងការប្រកួតលើកទី ២៥២ របស់គាត់សម្រាប់ក្លិប។

មានតែកីឡាករម្នាក់ប៉ុណ្ណោះ (Omar Sivori - ១២៤ ប្រកួត) បានដល់ ១០០ គ្រាប់ ក្នុងការប្រកួតតិចបំផុតជាមួយក្លិបជាង Cristiano Ronaldo ៕